សូរ៉ា 11 · ជូស 12
Hud · 11:14
فَإِلَّمْ يَسْتَجِيبُوا لَكُمْ فَاعْلَمُوا أَنَّمَا أُنْزِلَ بِعِلْمِ اللَّهِ وَأَنْ لَا إِلَٰهَ إِلَّا هُوَ ۖ فَهَلْ أَنْتُمْ مُسْلِمُونَ
តែប្រសិនបើពួកគេមិនបានឆ្លើយតបចំពោះពួកអ្នកទេនោះ ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អ្វីដែលគេបានបញ្ចុះ(គម្ពីរគួរ-អាន) គឺដោយចំណេះដឹងរបស់អល់ឡោះ។ ហើយគ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួក អ្នកនឹងក្លាយទៅជាមូស្លីមឬទេ?
តាហ្វសៀរ
តែប្រសិនបើពួកគេមិនអាចមានសមត្ថភាពក្នុងការនាំមកតាមអ្វីដែលពួកអ្នកបានស្នើសុំពួកគេទេនោះ ដូច្នេះចូរពួកអ្នក(ឱអ្នកដែលមានជំនឿ)ដឹង និងជឿជាក់ចុះថាៈ ពិតប្រាកណាស់ គម្ពីរគួរអាននោះ ត្រូវបានអល់ឡោះបញ្ចុះមកដោយចំណេះដឹងរបស់ទ្រង់ទៅកាន់អ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយវាមិនត្រូវបានគេប្រឌិតឡើងនោះទេ។ ហើយចូរពួកអ្នកជ្រាបចុះថាៈ ពិតណាស់ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។ ដូច្នេះ តើពួកអ្នកនឹងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយខ្លួនជាអ្នកមូស្លីម)បន្ទាប់ពីបានឃើញភស្តុតាងដ៏ច្បាស់លាស់ទាំងនេះដែរឬទេ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល