សូរ៉ា 11 · ជូស 12
Hud · 11:120
وَكُلًّا نَقُصُّ عَلَيْكَ مِنْ أَنْبَاءِ الرُّسُلِ مَا نُثَبِّتُ بِهِ فُؤَادَكَ ۚ وَجَاءَكَ فِي هَٰذِهِ الْحَقُّ وَمَوْعِظَةٌ وَذِكْرَىٰ لِلْمُؤْمِنِينَ
ហើយគ្រប់រឿងទាំងអស់ដែលយើងនិទានប្រាប់អ្នក (មូហាំម៉ាត់)អំំពីដំណឹងរបស់បណ្ដាអ្នកនាំសារ គឺដើម្បីយើងនឹង ពង្រឹងចិត្ដរបស់អ្នកតាមរយៈវា។ ហើយរឿងពិតនៅក្នុង(ជំពូក គម្ពីរគួរអាន)នេះបានមកដល់អ្នក និងជាដំបូន្មាន ហើយនិងជាការ ក្រើនរំលឹកមួយសម្រាប់អ្នកដែលមានជំនឿទាំងអស់។
តាហ្វសៀរ
ហើយរាល់ដំណឺងទាំងអស់ដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងចំណោមរឿងរ៉ាវរបស់អ្នកនាំសារជំនាន់មុនអ្នកនោះ គឺដើម្បីឲ្យចិត្តរបស់អ្នកមានភាពនឹងនរនៅលើការពិត និងពង្រឹងវាឲ្យរឹងមាំ។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឲ្យអ្នកនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា ហើយនៅក្នុងជំពូកនេះផងដែរ គឺបាននាំមកឲ្យអ្នកនូវការទូន្មានសម្រាប់ពួកប្រឆាំង និងជាការរំលឹកដាស់តឿនដល់បណ្តាអ្នកដែលមានជំនឿ ដែលពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍ពីការរំលឹក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល