សូរ៉ា 11 · ជូស 12
Hud · 11:121
وَقُلْ لِلَّذِينَ لَا يُؤْمِنُونَ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنَّا عَامِلُونَ
ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មាន ជំនឿថាៈ ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ជាការពិតណាស់ ពួកយើងជាអ្នកអនុវត្ដ(តាមផ្លូវរបស់ពួកយើង)។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿចំពោះអល់ឡោះ និងពួកដែលមិនគោរពសក្ការៈចំពោះទ្រង់តែមួយគត់ថាៈ ចូរពួកអ្នកអនុវត្តតាមមាគ៌ារបស់ពួកអ្នកក្នុងការប្រឆាំងនឹងការពិត និងរារាំងអ្នកដទៃអំពីវាចុះ។ ចំណែកឯពួកយើងវិញ ក៏ជាអ្នកដែលអនុវត្តតាមមាគ៌ារបស់ពួកយើង និងប្រកាន់ខ្ជាប់នឹងវា ព្រមទាំងអំពាវនាវទៅកាន់វានិងអត់ធ្មត់ចំពោះវាទៀតផង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល