សូរ៉ា 11 · ជូស 12
Hud · 11:119
إِلَّا مَنْ رَحِمَ رَبُّكَ ۚ وَلِذَٰلِكَ خَلَقَهُمْ ۗ وَتَمَّتْ كَلِمَةُ رَبِّكَ لَأَمْلَأَنَّ جَهَنَّمَ مِنَ الْجِنَّةِ وَالنَّاسِ أَجْمَعِينَ
លើកលែងតែអ្នកណាដែលម្ចាស់របស់អ្នកបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយទើបទ្រង់បានបង្កើតពួកគេ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នកបានកំណត់រួចជាសេ្រច(ដោយ ទ្រង់ពោលថា) ពិតប្រាកដណាស់ យើងនឹងបំពេញនរកជើហាន់ណាំ ដោយជិននិងមនុស្សលោកមួយចំនួនជាមួយគ្នាទាំងអស់។
តាហ្វសៀរ
លើកលែងតែជនណាដែលអល់ឡោះទ្រង់មានក្តីមេត្តាករុណាចំពោះពួកគេ ដោយបង្ហាញផ្លូវពួកគេទៅកាន់ការចង្អុលបង្ហាញប៉ុណ្ណោះ។ ពិតណាស់ ពួកគេនឹងមិនមានការខ្វែងគំនិតគ្នានោះទេចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះនោះ។ ព្រោះតែការសាកល្បងនឹងការខ្វែងគំនិតគ្នានេះហើយទើបទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចដែលទ្រង់កំណត់វាតាំងពីបុព្វេមកម្លេះ (ដែលពាក្យសន្យា)នោះគឺ ទ្រង់នឹងបំពេញឋាននរកជើហាន់ណាំនោះដោយជនទាំងឡាយណាដែលដើរតាមស្ហៃតនក្នុងចំណោមពពួកជិននិងមនុស្សលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល