សូរ៉ា 11 · ជូស 12
Hud · 11:108
۞ وَأَمَّا الَّذِينَ سُعِدُوا فَفِي الْجَنَّةِ خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۖ عَطَاءً غَيْرَ مَجْذُوذٍ
រីឯបណ្ដាអ្នកដែលមានសំណាងល្អ គឺស្ថិតក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វីដែលម្ចាស់ របស់អ្នកមានចេតនាប៉ុណ្ណោះ។ ទ្រង់នឹងផ្ដល់ឱ្យពួកគេដោយគ្មាន ការកាត់ផ្ដាច់ឡើយ ។
តាហ្វសៀរ
រីឯបណ្តាអ្នកដែលមានសំណាងល្អដែលពួកគេទទួលបាននូវសុភមង្គលពីអល់ឡោះជាម្ចាស់ដោយសារតែការមានជំនឿរបស់គេនិងការសាងទង្វើកុសលរបស់ពួកគេពីមុនមកវិញនោះ ពិតណាស់ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតស្ថេរ លើកលែងតែជនណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចូលគេទៅក្នុងឋាននរកមុននឹងបានចូលឋានសួគ៌ ក្នុងចំណោមអ្នកប្រព្រឹត្តល្មើសដែលជាអ្នកមានជំនឿប៉ុណ្ណោះ។ ជាការពិតណាស់ ឧបការគុណរបស់អល់ឡោះចំពោះអ្នកនៅក្នុងឋានសួគ៌នោះ គឺមិនមានការកាត់ផ្តាច់ពីពួកគេឡើយ(ពោលគឺនៅបន្តជារៀងរហូត)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល