សូរ៉ា 11 · ជូស 12
Hud · 11:109
فَلَا تَكُ فِي مِرْيَةٍ مِمَّا يَعْبُدُ هَٰؤُلَاءِ ۚ مَا يَعْبُدُونَ إِلَّا كَمَا يَعْبُدُ آبَاؤُهُمْ مِنْ قَبْلُ ۚ وَإِنَّا لَمُوَفُّوهُمْ نَصِيبَهُمْ غَيْرَ مَنْقُوصٍ
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យនូវអ្វី ដែលពួកគេ(ពួកមូស្ហរីគីន)គោរពសក្ការៈ។ ពួកគេមិនគោរព សក្ការៈឡើយ លើកលែងតែដូចអ្វីដែលជីដូនជីតារបស់ពួកគេគោរព សក្ការៈពីមុនមកប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងនឹងបំពេញឱ្យ ពួកគេនូវទារុណកម្ម ដោយគ្មានការបន្ធូរបន្ថយឡើយ។
តាហ្វសៀរ
ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះភាពមិនត្រឹមត្រូវនៃអ្វីដែលពួកមុស្ហរីគីនទាំងនោះគោរពសក្ការៈឲ្យសោះ ពីព្រោះពួកគេមិនមានភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃការគោរពសក្ការៈរបស់ពួកគេឡើយ មិនថាផ្អែកលើប្រាជ្ញា ឬផ្អែកលើច្បាប់នោះទេ។ តាមពិត ការគោរពសក្ការៈរបស់ពួកគេចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់នោះ គឺពួកគេធ្វើតាមជីដូនជីតារបស់ពួកគេដោយងងឹតងងុលប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឲ្យពួកគេចំពោះទង្វើនោះនូវចំណែកនៃទណ្ឌកម្មដោយពុំមានបាត់បង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល