សូរ៉ា 11 · ជូស 12

Hud · 11:107

خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۚ إِنَّ رَبَّكَ فَعَّالٌ لِمَا يُرِيدُ

ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជា ច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វី ដែលម្ចាស់របស់អ្នកមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកធ្វើអ្វីក៏ដោយតាមតែទ្រង់ចង់។

តាហ្វសៀរ

ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេមិនអាចចេញពីវាបានឡើយ ដរាបណាមេឃជាច្រើនជាន់និងផែនដី(ថ្ងៃបរលោក)នៅស្ថិតស្ថេរ លើកលែងតែជនណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចេញគេពីឋាននរកមកវិញ ក្នុងចំណោមពួកប្រព្រឹត្តល្មើសដែលគេមានជំនឿចំពោះទ្រង់តែមួយ(ពុំមែនស្លាប់ក្នុងភាពស្ហ៊ីរិក)ប៉ុណ្ណោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់ធ្វើអ្វីក៏ដោយតាមតែទ្រង់មានចេតនា ដោយគ្មានអ្នកបង្ខិតបង្ខំទ្រង់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់