សូរ៉ា 11 · ជូស 12
Hud · 11:106
فَأَمَّا الَّذِينَ شَقُوا فَفِي النَّارِ لَهُمْ فِيهَا زَفِيرٌ وَشَهِيقٌ
ចំណែកឯពួកដែលមានសំណាងអាក្រក់ គឺស្ថិតក្នុងឋាននរកដែលសម្រាប់ពួកគេនៅក្នុងនោះ(ទទួលទារុណកម្មដ៏ឈឺចាប់) ដោយដកដង្ហើមចេញចូលស្ទើរមិនដល់គ្នា។
តាហ្វសៀរ
ចំណែកឯពួកដែលមានសំណាងអាក្រក់ ដោយសារតែការប្រឆាំងរបស់ពួកគេ និងការដែលទង្វើរបស់ពួកគេត្រូវអន្តរាយនោះ ពួកគេនឹងត្រូវចូលឋាននរក។ នៅក្នុងនោះ ពួកគេតំឡើងសម្លេង(ស្រែក)របស់ពួកគេ និងសម្លេងនៃខ្យល់ដង្ហើមចេញចូលរបស់ពួកគេ ដោយសារតែពួកគេទទួលរងនូវអណ្តាតភ្លើងដ៏ខ្លាំងក្លានៃឋាននរក(ដែលឆាបឆេះពួកគេ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល