សូរ៉ា 10 · ជូស 11
Yunus · 10:23
فَلَمَّا أَنْجَاهُمْ إِذَا هُمْ يَبْغُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ ۗ يَا أَيُّهَا النَّاسُ إِنَّمَا بَغْيُكُمْ عَلَىٰ أَنْفُسِكُمْ ۖ مَتَاعَ الْحَيَاةِ الدُّنْيَا ۖ ثُمَّ إِلَيْنَا مَرْجِعُكُمْ فَنُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ហើយនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ ស្រាប់ តែពួកគេបែរជាបំពាននៅលើផែនដីដោយអយុត្តិធម៌ទៅវិញ។ ឱ មនុស្សលោក. ជាការពិតណាស់ ការបំពានរបស់ពួកអ្នកនឹងធ្លាក់ លើខ្លួនពួកអ្នកវិញ។ វាគ្រាន់តែជាក្តីរីករាយនៃជីវិតលោកិយ ប៉ុណ្ណោះ។ តែក្រោយមកចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ ពួកអ្នក ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។
តាហ្វសៀរ
ហើយនៅពេលដែលទ្រង់បានទទួលយកការបួងសួងរបស់ពួកគេ និងបានជួយសង្រ្គោះពួកគេពីគ្រោះមហន្តរាយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើដែនដី ដោយពួកគេបានប្រព្រឹត្តនូវការប្រឆាំង អំពើល្មើស(នឹងអល់ឡោះ) និងអំពើបាបកម្មទៅវិញ។ ចូរពួកអ្នកប្រុងប្រយ័ត្ន(ឱមនុស្សលោក)! ជាការពិតណាស់ លទ្ធផលចុងក្រោយដ៏អាក្រក់នៃការបំពានរបស់ពួកអ្នកនោះ គឺនឹងធ្លាក់ទៅលើខ្លួនពួកអ្នកផ្ទាល់ប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មិនទទួលនូវគ្រោះថ្នាក់ដោយសារតែការបំពានរបស់ពួកអ្នកនោះឡើយ។ ពួកអ្នកគ្រាន់តែត្រេកត្រអាលនឹងជីវិតលោកិយដែលជាកន្លែងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក្រោយមក ចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកអ្នកនូវអំពើល្មើសដែលពួកអ្នកធ្លាប់បានសាង(ក្នុងលោកិយ) ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល