សូរ៉ា 10 · ជូស 11

Yunus · 10:22

هُوَ الَّذِي يُسَيِّرُكُمْ فِي الْبَرِّ وَالْبَحْرِ ۖ حَتَّىٰ إِذَا كُنْتُمْ فِي الْفُلْكِ وَجَرَيْنَ بِهِمْ بِرِيحٍ طَيِّبَةٍ وَفَرِحُوا بِهَا جَاءَتْهَا رِيحٌ عَاصِفٌ وَجَاءَهُمُ الْمَوْجُ مِنْ كُلِّ مَكَانٍ وَظَنُّوا أَنَّهُمْ أُحِيطَ بِهِمْ ۙ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ لَئِنْ أَنْجَيْتَنَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ

ទ្រង់គឺជាអ្នកដែលសំរួលដល់ការធ្វើដំណើររបស់ពួកអ្នក ទាំងនៅលើគោកនិងសមុទ្រ។ លុះដល់ពេលដែលពួកអ្នកបានស្ថិត នៅក្នុងនាវា វាក៏នាំពួកគេចេញដំណើរដោយខ្យល់ដ៏ល្អ ហើយពួក គេបានសប្បាយរីករាយនឹងវា (ពេលនោះ)ស្រាប់តែមានខ្យល់ព្យុះ យ៉ាងខ្លាំងបានមកដល់វា ហើយរលកក៏បានមកដល់ពួកគេពីគ្រប់ ទិសទីដែរ ហើយពួកគេបានគិតថាៈ ពិតប្រាកដណាស់ ពួកគេត្រូវ ឡោមព័ទ្ធ(ដោយក្ដីវិនាស) ខណៈនោះពួកគេក៏បានបួងសួងសុំពី អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបតិន៍ចំពោះទ្រង់ថាៈ ប្រសិនបើទ្រង់ជួយសង្គ្រោះពួកយើងពីគ្រោះមហន្ដរាយនេះ ពួក យើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលសម្រួលដល់ការធ្វើដំណើររបស់ពួកអ្នក(ឱមនុស្សលោក)តាមផ្លូវគោក តាមរយៈការធ្វើដំណើរដោយថ្មើរជើងនិងដោយសត្វជំនិះ ហើយទ្រង់ជាអ្នកដែលសម្រួលដល់ការធ្វើដំណើររបស់ពួកអ្នកតាមផ្លូវទឹក តាមរយៈសំពៅ។ លុះដល់ពេលពួកអ្នកស្ថិតនៅក្នុងសំពៅ ហើយមានខ្យល់បរិសុទ្ធបានបក់បោកមកលើពួកគេ អ្នកដំណើរទាំងឡាយក៏មានភាពសប្បាយរីករាយជាមួយនឹងខ្យល់បរិសុទ្ធទាំងនោះ។ ខណៈពេលដែលពួកគេកំពុងតែមានភាពសប្បាយរីករាយនោះ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបានបក់បោកមកលើពួកគេ ហើយរលកសមុទ្របានបក់បោកមកលើពួកគេពីគ្រប់ទិសទី ហើយពួកគេគិតថាៈ ពិតប្រាកដណាស់ ពួកគេនឹងត្រូវវិនាសអន្តរាយ ពេលនោះពួកគេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្នកផ្សេងឡើយ ដោយពួកគេបានបួងសួងថាៈ ប្រសិនបើទ្រង់ជួយសង្រោះពួកយើងពីគ្រោះមហន្តរាយនេះ ពួកយើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណទ្រង់ទៅលើឧបការគុណដែលទ្រង់បានប្រទានវាមកឲ្យពួកយើងជាមិនខាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់