សូរ៉ា 10 · ជូស 11

Yunus · 10:21

وَإِذَا أَذَقْنَا النَّاسَ رَحْمَةً مِنْ بَعْدِ ضَرَّاءَ مَسَّتْهُمْ إِذَا لَهُمْ مَكْرٌ فِي آيَاتِنَا ۚ قُلِ اللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ

នៅពេលដែលយើងបានឱ្យមនុស្សលោក(ពួកមូស្ហរីគីន) ស្គាល់រសជាតិនៃក្ដីមេត្ដាករុណា(ភាពសុខសាន្ដ)បន្ទាប់ពីគ្រោះ ផេ្សងៗបានកើតឡើងចំពោះពួកគេ ស្រាប់តែពួកគេមានល្បិចកល ប្រឆាំងនឹងភស្ដុតាងរបស់យើងទៅវិញ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ អល់ឡោះគឺជាអ្នកតបឧបាយកលដ៏លឿនបំផុត។ ពិតប្រាកដ ណាស់ បណ្ដាម៉ាឡាអ៊ីកាត់របស់យើងកំពុងតែកត់ត្រានូវអ្វីដែល ពួកគេកំពុងប្រើឧបាយកលនោះ។

តាហ្វសៀរ

ហើយនៅពេលដែលយើងបានឲ្យពួកមុស្ហរីគីនភ្លក្សរសជាតិនៃឧបការគុណ ដូចជា ទឹកភ្លៀងនិងភាពសម្បូរហូរហៀរក្រោយពីមានគ្រោះរាំងស្ងួតនិងគ្រោះទុរភិក្សបានកើតឡើងចំពោះពួកគេនោះ ស្រាប់តែពួកគេបានចំអក ហើយបដិសេធនឹងបណ្តាភស្តុតាងរបស់យើងទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលតបនឹងឧបាយកលដ៏លឿនបំផុត ហើយទ្រង់ក៏ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងលឿនបំផុតដែរ។ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់”ហាហ្វាហ្សោះ”នឹងកត់ត្រានូវឧបាយកលដែលពួកអ្នកបានរៀបចំដោយគ្មានអ្វីមួយអាចរំលងផុតពីការកត់ត្រារបស់គេនោះឡើយ។ ដូច្នេះ តើវាអាចរំលងផុត(ពីការដឹង)ពីម្ចាស់របស់ពួកគេយ៉ាងដូចម្តេចទៅ? ហើយអល់ឡោះនឹងតបស្នងដល់ពួកអ្នកចំពោះល្បិចកលរបស់ពួកអ្នកដែលពួកអ្នកបានរៀបចំ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់