សូរ៉ា 10 · ជូស 11
Yunus · 10:20
وَيَقُولُونَ لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ
ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក អ្នករង់ចាំ(ការកាត់ក្ដីពីទ្រង់)ចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុង ចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
តាហ្វសៀរ
ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងណាមួយពីម្ចាស់របស់គេ ដើម្បីជាការបញ្ជាក់ពីសច្ចភាពរបស់គេទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញថាៈ ការបញ្ចុះនូវភស្តុតាងទាំងឡាយនោះ គឺជាប្រការអាថ៌កំបាំងដែលមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង។ ដូច្នេះ ចូរពួកអ្នករង់ចាំសញ្ញាភស្តុតាងរូបី(ដែលអាចមើលឃើញជាក់ស្តែង)ដែលពួកអ្នកបានស្នើសុំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំវាជាមួយពួកអ្នកដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល