សូរ៉ា 10 · ជូស 11

Yunus · 10:24

إِنَّمَا مَثَلُ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنْزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ مِمَّا يَأْكُلُ النَّاسُ وَالْأَنْعَامُ حَتَّىٰ إِذَا أَخَذَتِ الْأَرْضُ زُخْرُفَهَا وَازَّيَّنَتْ وَظَنَّ أَهْلُهَا أَنَّهُمْ قَادِرُونَ عَلَيْهَا أَتَاهَا أَمْرُنَا لَيْلًا أَوْ نَهَارًا فَجَعَلْنَاهَا حَصِيدًا كَأَنْ لَمْ تَغْنَ بِالْأَمْسِ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَتَفَكَّرُونَ

ជាការពិតណាស់ ការប្រៀបធៀបនៃការរស់នៅក្នុង លោកិយនេះគឺដូចជាទឹកភ្លៀង ដែលយើងបានបញ្ចុះវាពីលើមេឃ ហើយវាបានធ្វើឱ្យរុក្ខជាតិដុះចំរុះគ្នានូវអ្វីដែលមនុស្សនិងសត្វ បរិភោគ។ លុះដល់ពេលដែលដីនោះបានបពោ្ចញនូវភាពស្រស់ បំព្រងនិងសោភ័ណភាពរបស់វា ហើយម្ចាស់របស់វាស្មានថា ពួក គេនឹងមានលទ្ធភាពលើវា(អាចប្រមូលផលបាន) ស្រាប់តែបទ បញ្ជារបស់យើងបានមកដល់ដីនោះនៅពេលយប់ឬពេលថ្ងៃ ហើយ យើងធ្វើឱ្យវាខេ្ទចខ្ទីអស់ហាក់ដូចជាមិនធ្លាប់មាន(រុក្ខជាតិ)សោះ កាលពីម្សិលមិញ។ ដូចគ្នានេះដែរ យើងបញ្ជាក់ប្រាប់យ៉ាងច្បាស់ នូវអាយ៉ាត់ៗសម្រាប់ក្រុមដែលគិតពិចារណា។

តាហ្វសៀរ

ជាការពិតណាស់ ការប្រៀបធៀបការរស់នៅក្នុងលោកិយដែលពួកអ្នកកំពុងសោយសុខនៅក្នុងវាដែលនឹងត្រូវបញ្ចប់ទៅយ៉ាងលឿននោះ គឹប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃដែលវាបានធ្វើឲ្យរុក្ខជាតិនៅលើផែនដីដុះចម្រុះគ្នានូវអ្វីដែលមនុស្សអាចបរិភោគបាន ដូចជាគ្រាប់ធញ្ញជាតិ និងផ្លែឈើ និងអ្វីដែលជាចំណីសត្វពាហនៈ ដូចជាស្មៅជាដើម។ លុះដល់ពេលដែលដីបានបញ្ចេញនូវភាពស្រស់បំព្រងនិងសោភ័ណភាពដ៏ស្រស់ស្អាតរបស់វាតាមរយៈការដុះចេញមកនូវរុក្ខជាតិជាច្រើនប្រភេទ ហើយម្ចាស់របស់វាគិតថា ពួកគេជាអ្នកដែលមានលទ្ធភាពអាចប្រមូលផលអំពីដំណាំនិងផ្លែឈើបាននោះ ស្រាប់តែការកំណត់របស់យើង(អល់ឡោះ)ដែលឲ្យវា(ចម្ការដំណាំ)វិនាសអន្តរាយនោះក៏បានមកដល់។ ពេលនោះ យើងក៏បានធ្វើឲ្យវាត្រូវខូចខ្ទេចខ្ទីអស់ ហាក់ដូចជាមិនធ្លាប់មានដើមឈើ និងដំណាំរុក្ខជាតិនានានៅក្នុងវា(ចម្ការ)ពីមុនមកនោះឡើយ។ ដូចដែលយើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នកពីស្ថានភាពនៃលោកិយ និងទីបញ្ចប់ដ៏លឿនរបស់វានេះដែរ យើងក៏បានបញ្ជាក់នូវភស្តុតាង និងអំណះអំណាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា និងយកវាជាមេរៀន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់