សូរ៉ា 9 · ជូស 10
At-Tawbah · 9:91
لَيْسَ عَلَى الضُّعَفَاءِ وَلَا عَلَى الْمَرْضَىٰ وَلَا عَلَى الَّذِينَ لَا يَجِدُونَ مَا يُنْفِقُونَ حَرَجٌ إِذَا نَصَحُوا لِلَّهِ وَرَسُولِهِ ۚ مَا عَلَى الْمُحْسِنِينَ مِنْ سَبِيلٍ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
គ្មានទោសពៃរ៍ចំពោះអ្នកទន់ខ្សោយ និងអ្នកមានជំងឺ និងអ្នកគ្មានលទ្ធភាពបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)ឡើយ ប្រសិនបើពួកគេស្មោះត្រង់នឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ នោះ។ គ្មានហេតុផលណាដែលត្រូវបន្ទោសបណ្ដាអ្នកដែលសាង អំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។
តាហ្វសៀរ
គ្មានទោសពៃរ៍អ្វីឡើយចំពោះស្ត្រីភេទ ក្មេងៗ អ្នកជំងឺ ចាស់ជរា អ្នកពិការភ្នែក និងអ្នកក្រីក្រដែលមិនមានទ្រព្យសម្បត្តិដើម្បីបរិច្ចាគក្នុងការរៀបចំដើម្បីធ្វើសង្គ្រាម ចំពោះការដែលពួកគេមិនចេញទៅប្រយុទ្ធនោះ ពីព្រោះពួកគេមានហេតុផលដែលត្រូវបានគេអនុគ្រោះឲ្យ ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអនុវត្តតាមបទបញ្ញត្តិរបស់ទ្រង់នោះ។ គ្មានហេតុផលណាដែលត្រូវទទួលទណ្ឌកម្មចំពោះបណ្តាអ្នកដែលសាងអំពើល្អក្នុងចំណោមអ្នកដែលគេអនុគ្រោះឲ្យ(មិនចេញទៅប្រយុទ្ធ)ទាំងនោះនោះឡើយ។ ហើយអល់ឡោះមហាអភ័យទោសបំផុតនូវរាល់បាបកម្មរបស់បណ្តាអ្នកដែលសាងអំពើល្អ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល