សូរ៉ា 9 · ជូស 10
At-Tawbah · 9:90
وَجَاءَ الْمُعَذِّرُونَ مِنَ الْأَعْرَابِ لِيُؤْذَنَ لَهُمْ وَقَعَدَ الَّذِينَ كَذَبُوا اللَّهَ وَرَسُولَهُ ۚ سَيُصِيبُ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ
ហើយពួកដែលដោះសាក្នុងចំណោមពួកអារ៉ាប់ជនបទបាន មកជួប(មូហាំម៉ាត់) ដើម្បីសុំគាត់ឱ្យអនុញ្ញាតដល់ពួកគេ(មិនទៅ ធ្វើសង្គ្រាម)។ ហើយពួកដែលបានភូតកុហកអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់បានអង្គុយនៅផ្ទះ(យ៉ាងព្រហើនដោយមិនបានមក សុំការអនុញ្ញាតពីមូហាំម៉ាត់)។ ពួកដែលបានប្រឆាំងក្នុងចំណោម ពួកគេនឹងត្រូវទទួលទារុណកម្មយ៉ាងឈឺចាប់។
តាហ្វសៀរ
ហើយមានក្រុមមួយនៃពួកអារ៉ាប់ជនបទដែលនៅក្រុងម៉ាទីណះ និងអ្នកដែលនៅជុំវិញម៉ាទីណះបានមកជួបនឹងអ្នកនាំសាររបស់អល់ឡោះ ដោយពួកគេបាននិយាយយកលេសដើម្បីឲ្យគាត់(អ្នកនាំសារ)អនុញ្ញាតឲ្យពួកគេអាចអវត្តមានពីការចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ ហើយមានក្រុមមួយផ្សេងទៀតដែលពួកគេមិនចេញទៅប្រយុទ្ធនោះ ពួកគេមិនបាននិយាយយកលេសដោះសារអ្វីឡើយ ដោយសារតែពួកគេមិនជឿជាក់ចំពោះព្យាការី និងមិនមានជំនឿចំពោះការសន្យារបស់អល់ឡោះ។ ពួកទាំងនោះនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល