សូរ៉ា 9 · ជូស 10
At-Tawbah · 9:70
أَلَمْ يَأْتِهِمْ نَبَأُ الَّذِينَ مِنْ قَبْلِهِمْ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ وَقَوْمِ إِبْرَاهِيمَ وَأَصْحَابِ مَدْيَنَ وَالْمُؤْتَفِكَاتِ ۚ أَتَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
តើប្រវត្ដិរឿងរបស់ពួកមុនៗពួកគេ(ពួកពុតត្បុត)ដូចជា ក្រុមនួហ ក្រុមអាដ ក្រុមសាមូដ ក្រុមអ៊ីព្រហ៊ីម និងអ្នកភូមិម៉ាទយ៉ាន់ និងទីក្រុងដែលគេបានបំផ្លាញចោល(ក្រុមលូត)មិនបានមក ដល់ពួកគេទេឬ? បណ្ដាអ្នកនាំសាររបស់ពួកគេ(ពួកមុនៗ)បាននាំ មកនូវភស្ដុតាងនានាមកដល់ពួកគេ។ ហើយអល់ឡោះមិនបានធើ្វ បាបពួកគេទេ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។
តាហ្វសៀរ
តើរឿងរ៉ាវរបស់អ្នកជំនាន់មុនដែលពួកគេបានធ្វើ និងទណ្ឌកម្មដែលពួកគេទទួលរងនោះមិនបានមកដល់ពួកពុតត្បុតទាំងនោះទេឬ? ក្រុមទាំងនោះមានដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមរបស់ព្យាការីហ៊ូទ ក្រុមរបស់ព្យាការីសឡេះ ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម អ្នកស្រុកម៉ាទយ៉ាន់ និងភូមិស្រុកក្រុមរបស់ព្យាការីលូត។ ពួកទាំងនោះ បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកឲ្យពួកគេនូវបណ្តាភស្តុតាង និងអំណះអំណាងយ៉ាងច្បាស់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានលើពួកគេទេ ព្រោះជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេក៏បានព្រមានដាស់តឿពួកគេរួចហើយ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯង ដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះ និងបដិសេធបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល