សូរ៉ា 9 · ជូស 10

At-Tawbah · 9:69

كَالَّذِينَ مِنْ قَبْلِكُمْ كَانُوا أَشَدَّ مِنْكُمْ قُوَّةً وَأَكْثَرَ أَمْوَالًا وَأَوْلَادًا فَاسْتَمْتَعُوا بِخَلَاقِهِمْ فَاسْتَمْتَعْتُمْ بِخَلَاقِكُمْ كَمَا اسْتَمْتَعَ الَّذِينَ مِنْ قَبْلِكُمْ بِخَلَاقِهِمْ وَخُضْتُمْ كَالَّذِي خَاضُوا ۚ أُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ هُمُ الْخَاسِرُونَ

ដូចពួក(ពួកគ្មានជំនឿ)ដែលពីមុនៗពួកអ្នក(ពួកពុតត្បុត) ដែរ ។ ពួកគេមានកម្លាំងពលំខ្លាំងក្លា និងមានទ្រព្យសម្បតិ្ដ និងកូន ចៅច្រើនជាងពួកអ្នកទៅទៀត។ ហើយពួកគេបានរីករាយនឹងភ័ព្វ-សំណាងរបស់ពួកគេ។ រីឯពួកអ្នកក៏បានរីករាយនឹងភ័ព្វសំណាងរបស់ ពួកអ្នកដូចដែលពួកគ្មានជំនឿមុនៗបានរីករាយនឹងភ័ព្វសំណាង របស់ពួកគេដែរ។ ហើយពួកអ្នកបាននិយាយចំអកដូចពួកគេបាន និយាយចំអកដែរ។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេបាន រលាយអស់ទាំងនៅលើលោកិយ និងថ្ងៃបរលោក។ ហើយពួកទាំង នោះគឺជាពួកដែលខាតបង់។

តាហ្វសៀរ

ពួកអ្នក(នែពួកពុតត្បុត) ចំពោះការប្រឆាំងនិងការសើចចំអក(របស់ពួកអ្នក)នេះ គឺដូចទៅនឹងប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នកដែរ។ ពួកគេមានភាពខ្លាំងក្លាជាងពួកអ្នក និងមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងពួកអ្នកទៅទៀត ហើយពួកគេសោយសុខនឹងភាពត្រេកត្រអាលនៃលោកិយ(លាភសក្ការៈ)ដែលគេបានកំណត់ទុកសម្រាប់ពួក។ ហើយពួកអ្នក(នែពួកពុតត្បុត)ក៏បានត្រេកត្រអាលនឹងលាភសក្ការៈដែលគេបានកំណត់សម្រាប់ពួកអ្នក ដូចប្រជាជាតិដែលបានបដិសេធជំនាន់មុនៗបានត្រេកត្រអាលនឹងលាភសក្ការៈរបស់ពួកគេនោះដែរ។ ហើយការដែលពួកអ្នកនិយាយលេងសើចដោយបដិសេធនឹងការពិត ព្រមទាំងមួលបង្កាច់ទៅលើអ្នកនាំសាររបស់ទ្រង់នោះ ដូចដែលពួកគេបាននិយាយលេងសើចដោយបដិសេធនឹងការពិត និងមួលបង្កាច់ចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ដូចគ្នាដែរ។ ពួកដែលមានលក្ខណៈដ៏អាក្រក់ដូចដែលបានរៀបរាប់នេះ ពួកគេគឺជាពួកដែលអំពើកុសលទាំងឡាយរបស់ពួកគេត្រូវរលាយសាបសូន្យ ដោយសារតែពួកគេបានបំផ្លាញវាដោយការប្រឆាំងចំពោះអល់ឡោះ។ ហើយពួកគេគឺជាពួកដែលខាតបង់ខ្លួនឯង ដោយបានបណ្តោយខ្លួនឲ្យធ្លាក់ក្នុងរណ្តៅនៃភាពអន្តរាយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tawbah 9:69 · Tlawati