សូរ៉ា 9 · ជូស 10
At-Tawbah · 9:61
وَمِنْهُمُ الَّذِينَ يُؤْذُونَ النَّبِيَّ وَيَقُولُونَ هُوَ أُذُنٌ ۚ قُلْ أُذُنُ خَيْرٍ لَكُمْ يُؤْمِنُ بِاللَّهِ وَيُؤْمِنُ لِلْمُؤْمِنِينَ وَرَحْمَةٌ لِلَّذِينَ آمَنُوا مِنْكُمْ ۚ وَالَّذِينَ يُؤْذُونَ رَسُولَ اللَّهِ لَهُمْ عَذَابٌ أَلِيمٌ
ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានពួកដែលធ្វើ បាបណាពី(មូហាំម៉ាត់) ហើយពួកគេនិយាយថាៈ គាត់ជាអ្នកស្ដាប់ និងជឿអ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ (ពិត ប្រាកដណាស់) គេស្ដាប់តែអ្វីដែលល្អសម្រាប់ពួកអ្នក ហើយគេជឿ លើអល់ឡោះ និងទុកចិត្ដលើបណ្ដាអ្នកមានជំនឿ ហើយនិងអាណិត ស្រឡាញ់បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។ ហើយពួកដែលធ្វើបាបអ្នកនាំសាររបស់អល់ឡោះ ពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់។
តាហ្វសៀរ
ហើយក្នុងចំណោមពួកពុតត្បុត គឺមានពួកដែលធ្វើបាបអ្នកនាំរបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ដោយពាក្យសម្តី(របស់ពួកគេ) ដោយពួកគេនិយាយនៅពេលដែលពួកគេបានឃើញភាពអត់ឱនរបស់គាត់ថាៈ ពិតប្រាកដណាស់ គាត់ស្តាប់រាល់អ្វីៗទាំងអស់ដែលមនុស្សគ្រប់គ្នានិយាយ ហើយជឿចំពោះវា ដោយមិនបែងចែកថាអ្វីត្រឹមត្រូវ អ្វីមិនត្រឹមត្រូវនោះទេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ជាការពិតណាស់ អ្នកនាំសារ(របស់អល់ឡោះ)ស្តាប់តែអ្វីដែលល្អប៉ុណ្ណោះ ហើយគាត់ជឿជាក់ចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្វីដែលអ្នកមានជំនឿដ៏ស្មោះត្រង់បាននិយាយប្រាប់គាត់ ហើយគាត់មានចិត្តអាណិតស្រឡាញ់ចំពោះពួកគេ។ ជាការពិតណាស់ យើង(អល់ឡោះ)បានតែងតាំងគាត់ជាក្តីមេត្តាករុណាចំពោះអ្នកទាំងឡាយដែលមានជំនឿចំពោះគាត់។ ហើយពួកដែលធ្វើបាបគាត់ មិនថាជាការធ្វើបាបតាមរបៀបណាក៏ដោយ គឺពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល