សូរ៉ា 9 · ជូស 10

At-Tawbah · 9:60

۞ إِنَّمَا الصَّدَقَاتُ لِلْفُقَرَاءِ وَالْمَسَاكِينِ وَالْعَامِلِينَ عَلَيْهَا وَالْمُؤَلَّفَةِ قُلُوبُهُمْ وَفِي الرِّقَابِ وَالْغَارِمِينَ وَفِي سَبِيلِ اللَّهِ وَابْنِ السَّبِيلِ ۖ فَرِيضَةً مِنَ اللَّهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ

តាមពិត ការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដា អ្នកក្រខ្សត់ និងបណ្ដាអ្នកក្រ និងបណ្ដាអ្នកប្រមូលហ្សាកាត់ និង បណ្ដាអ្នកដែលទើបតែចូលសាសនាអ៊ីស្លាម និងបណ្ដាអ្នកចង់រំដោះ ខ្លួនពីទាសករគេ និងបណ្ដាអ្នកជំពាក់បំណុលគេ និងបណ្ដាអ្នកដែល តស៊ូក្នុងមាគ៌ាអល់ឡោះ និងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀង ប៉ុណ្ណោះ។ (ទាំងនេះគឺជា)កាតព្វកិច្ចពីអល់ឡោះ។ ហើយអល់-ឡោះមហាដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

តាមពិត ទ្រព្យហ្សាកាត់ដែលជាកាតព្វកិច្ចនោះ គឺចាំបាច់ត្រូវបែងចែកទៅឲ្យអ្នកក្រខ្សត់ (គឺអ្នកដែលមានទ្រព្យសម្បត្តិដែលបានមកពីការងារ ឬមុខរបររបស់ពួកគេ ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ពួកគេនោះទេ) និងអ្នកទីទាល់ក្រ (គឺអ្នកដែលស្ទើរតែគ្មានកម្មសិទ្ធិអ្វីសោះ ហើយពួកគេគ្មានអ្វីលាក់បាំង លើមនុស្សនោះទេ ដោយសារតែស្ថានភាពរបស់ពួកគេ) និងអ្នកដែលប្រមូលហ្សាកាត់ដែលថ្នាក់ដឹកនាំបានចាត់តាំងឲ្យប្រមូលហ្សាកាត់ និងអ្នកដែលទើបចូលសាសនាឥស្លាម (ឬអ្នកដែលគ្មានជំនឿដែលគេទាក់ទាញចិត្តរបស់ពួកគេដោយទ្រព្យហ្សាកាត់នោះដើម្បីឲ្យគេចូលឥស្លាម ឬក៏អ្នកដែលមានជំនឿទន់ខ្សោយដើម្បីពង្រឹងនូវជំនឿរបស់គេ ឬក៏សម្រាប់ជនដែលគេប្រើទ្រព្យហ្សាកាត់នេះដើម្បីការពារប្រការអាក្រក់ពីបុគ្គលនោះ)។ ហើយគេបែងចែកវាផងដែរទៅកាន់អ្នកដែលចង់រំដោះខ្លួនពីនឹមទាសករគេ អ្នកដែលលិចលង់ក្នុងបំណុលដែលមិនមែនជាចំណាយខ្ជះខ្ជាយ ឬប្រព្រឹត្តល្មើសប្រសិនបើគេមិនមានអ្វីសម្រាប់សងបំណុល ឬគ្មានលទ្ធភាពសងបំណុលគេវិញ។ គេត្រូវបែងចែកផងដែរសម្រាប់អ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងសម្រាប់អ្នកដំណើរដាក់ស្បៀង។ នេះគឺជាការរៀបរាប់ដោយសង្ខេបចំពោះការបែងចែកទ្រព្យហ្សាកាត់ទៅកាន់ពួកគេដែលជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង និងបញ្ញត្តិច្បាប់របស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់