សូរ៉ា 9 · ជូស 10

At-Tawbah · 9:38

يَا أَيُّهَا الَّذِينَ آمَنُوا مَا لَكُمْ إِذَا قِيلَ لَكُمُ انْفِرُوا فِي سَبِيلِ اللَّهِ اثَّاقَلْتُمْ إِلَى الْأَرْضِ ۚ أَرَضِيتُمْ بِالْحَيَاةِ الدُّنْيَا مِنَ الْآخِرَةِ ۚ فَمَا مَتَاعُ الْحَيَاةِ الدُّنْيَا فِي الْآخِرَةِ إِلَّا قَلِيلٌ

ឱបណ្ដាអ្នកមានជំនឿ. យ៉ាងដូចមេ្ដចបានជាពួកអ្នកនៅ ពេលដែលមានគេបញ្ជាពួកអ្នកថាៈ ចូរពួកអ្នកចេញទៅ(ប្រយុទ្ធ) ក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូសក្រាញនឹងដី (លំនៅដ្ឋាន)ទៅវិញ? តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុង លោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុង លោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែង តែបន្តិចបនួ្ដចប៉ុណ្ណោះ។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអនុវត្តតាមអ្វីដែលគេដាក់បញ្ញត្តិច្បាប់លើពួកគេ! តើមានរឿងអ្វីចំពោះពួកអ្នកបានជានៅពេលដែលគេអំពាវនាវពួកអ្នកទៅកាន់ការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដើម្បីប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នក ពួកអ្នកបែរជាយឺតយ៉ាវ មិនរវាសរវៃ ហើយបន្តស្ថិតក្នុងលំនៅដ្ឋានរបស់ពួកអ្នកទៅវិញដូចនេះ? តើពួកអ្នកពេញចិត្តទ្រព្យសម្បត្តិលោកិយដែលមិនឋិតឋេរ ហើយភាពរីករាយរបស់វានឹងត្រូវកាត់ផ្តាច់នេះ ជាងការសោយសុខដ៏អមតៈនៅថ្ងៃបរលោកដែលអល់ឡោះបានរៀបចំវាសម្រាប់បណ្តាអ្នកដែលតស៊ូក្នុងមាគ៌ារបស់ទ្រង់ឬ? ជាការពិតណាស់ សុភមង្គលនៃឆាកជីវិតលោកិយនេះ មិនអាចប្រៀបនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះ តើអ្នកដែលមានប្រាជ្ញាស្មារតីជ្រើសរើសយករបស់ដែលនឹងវិនាសដោយបោះបង់របស់ដែលនៅគង់វង្សស្ថិតស្ថេរ និង(ជ្រើសរើស)របស់ដែលតិចតួច គ្មានតម្លៃ ដោយបោះបង់របស់ដែលមានភាពធំធេងយ៉ាងដូចម្តេច?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់