សូរ៉ា 9 · ជូស 10

At-Tawbah · 9:37

إِنَّمَا النَّسِيءُ زِيَادَةٌ فِي الْكُفْرِ ۖ يُضَلُّ بِهِ الَّذِينَ كَفَرُوا يُحِلُّونَهُ عَامًا وَيُحَرِّمُونَهُ عَامًا لِيُوَاطِئُوا عِدَّةَ مَا حَرَّمَ اللَّهُ فَيُحِلُّوا مَا حَرَّمَ اللَّهُ ۚ زُيِّنَ لَهُمْ سُوءُ أَعْمَالِهِمْ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ

តាមការពិតការពន្យារ(លើកខែ)បែបនេះគឺជាការបង្កើន ភាពគ្មានជំនឿ ។ ដោយសារការពន្យារនេះ ពួកដែលគ្មានជំនឿត្រូវ គេ(ស្ហៃតន)ធ្វើឱ្យវងេ្វងដោយពួកគេអនុញ្ញាតឱ្យប្រយុទ្ធក្នុង(ខែ ទាំងបួន)មួយឆ្នាំ ហើយពួកគេបានហាមឃាត់មួយឆ្នាំ ដើម្បីឱ្យ ស្របនឹងចំនួន(បួនខែ)ដែលអល់ឡោះបានហាមឃាត់ និងពួកគេ អនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់(នៅក្នុងខែទាំងនេះ) ខណៈដែលគេ(ស្ហៃតន)បានតុបតែងលំអសម្រាប់ពួកគេនូវអំពើ អាក្រក់នានារបស់ពួកគេ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលគ្មានជំនឿឡើយ។

តាហ្វសៀរ

ជាការពិតណាស់ ការពន្យារ(លើកខែ)ខែបម្រាមទៅកាន់ខែផ្សេងដែលមិនមែនជាខែបម្រាម ហើយយកខែផ្សេងដែលមិនមែនជាខែបម្រាមមកធ្វើជាខែបម្រាម(ដូចដែលពួកអារ៉ាប់សម័យអវិជ្ជាបានធ្វើ)បែបនេះ គឺជាការបន្ថែមនូវភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះថែមទៀត ដោយសារតែពួកគេប្រឆាំងនឹងច្បាប់របស់អល់ឡោះក្នុងខែបម្រាម។ ហើយដោយសារការពន្យារ(លើកខែ)នេះ ស្ហៃតនបានធ្វើឲ្យពួកដែលប្រឆាំងនឹងអល់ឡោះវង្វេង ខណៈដែលវាបានបង្កើតនូវមាគ៌ានេះដល់ពួកគេ ដែលជាមាគ៌ាដ៏អាក្រក់ ដោយពួកគេបានអនុញ្ញាត(ឲ្យប្រយុទ្ធ)ក្នុងខែបម្រាមមួយឆ្នាំដោយជំនួសមកវិញនូវខែផ្សេងដែលមិនមែនជាខែបម្រាម ឬក៏ពួកគេរក្សាទុកការបម្រាមនេះដដែលទៅមួយឆ្នាំទៀត(នៅឆ្នាំបន្ទាប់)ដើម្បីឲ្យស្របនឹងចំនួនខែបម្រាមដែលអល់ឡោះទ្រង់បានដាក់បម្រាម(មិនឲ្យប្រយុទ្ធនោះ) បើទោះបីជាពួកគេធ្វើខុសពីខែដែលអល់ឡោះបានកំណត់នោះក៏ដោយ។ ដូច្នេះ ក្នុងខែបម្រាមណាដែលពួកគេអនុញ្ញាត(ឲ្យប្រយុទ្ធ) ពួកគេនឹងជំនួសកន្លែងរបស់វាដោយខែផ្សេង(ដែលមិនមែនជាខែបម្រាម)វិញ។ ដូចនេះ ពួកគេបានអនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់ពាក់ព័ន្ធនឹងខែបម្រាមនោះ និងបានធ្វើផ្ទុយពីច្បាប់របស់វា។ ស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវអំពើអាក្រក់នានា ហើយពួកគេក៏បានប្រព្រឹត្តនូវទង្វើនោះ ហើយក្នុងចំណោមនោះ គឺការដែលពួកគេបានបង្កើតឲ្យមាននូវការលើកខែនេះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះពួកដែលប្រឆាំងដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់