សូរ៉ា 9 · ជូស 10

At-Tawbah · 9:31

اتَّخَذُوا أَحْبَارَهُمْ وَرُهْبَانَهُمْ أَرْبَابًا مِنْ دُونِ اللَّهِ وَالْمَسِيحَ ابْنَ مَرْيَمَ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا إِلَٰهًا وَاحِدًا ۖ لَا إِلَٰهَ إِلَّا هُوَ ۚ سُبْحَانَهُ عَمَّا يُشْرِكُونَ

ពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បានយកអ្នកចេះដឹងរបស់ ពួកគេ និងបុព្វជិតរបស់ពួកគេ ហើយនឹងម៉ាសៀហកូនរបស់ម៉ារយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ។ ហើយពួកគេមិនត្រូវបានគេបញ្ជា ឱ្យ គោរពសក្ការៈអ្នកផេ្សងក្រៅពីម្ចាស់(អល់ឡោះ)តែមួយឡើយ។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់់ឡោះ ឡើយ។ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

តាហ្វសៀរ

ពួកយូដាបានយកអ្នកចេះដឹងរបស់ពួកគេ ហើយពួកណាសរ៉នីវិញបានយកបុព្វជិតរបស់ពួកគេធ្វើជាព្រះក្រៅពីអល់ឡោះ ដោយពួកគេ(ពួកអ្នកចេះដឹងនិងពួកបុព្វជិត)បានអនុញ្ញាតដល់ពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)នូវអ្វីដែលអល់ឡោះដាក់បម្រាមទៅលើពួកគេ និងបានដាក់បម្រាមចំពោះពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតចំពោះពួកគេ។ ហើយពួកណាសរ៉នីវិញ បានយកម៉ាសៀហអ៊ីសាកូនរបស់ម៉ារយ៉ាំធ្វើជាព្រះគោរពសក្ការៈរួមជាមួយនឹងអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់មិនបានប្រើពួកអ្នកចេះដឹងក្នុងចំណោមពួកយូដា និងពួកបុព្វជិតក្នុងចំណោមពួកណាសរ៉នី ហើយក៏មិនបានប្រើអ៊ូហ្សៃរ៍ និងអ៊ីសាកូនម៉ារយ៉ាំឲ្យធ្វើការគោរពសក្ការៈចំពោះព្រះណាផ្សេងក្រៅពីគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះដែរ ហើយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះទេ ពីព្រោះ ទ្រង់គឺជាព្រះជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈតែមួយគត់ ដោយគ្មានព្រះដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីការមានដៃគូរួមជាមួយទ្រង់ដូចដែលពួកមុស្ហរីគីន និងអ្នកផ្សេងពីពួកគេបានចោទប្រកាន់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់