សូរ៉ា 9 · ជូស 10

At-Tawbah · 9:30

وَقَالَتِ الْيَهُودُ عُزَيْرٌ ابْنُ اللَّهِ وَقَالَتِ النَّصَارَى الْمَسِيحُ ابْنُ اللَّهِ ۖ ذَٰلِكَ قَوْلُهُمْ بِأَفْوَاهِهِمْ ۖ يُضَاهِئُونَ قَوْلَ الَّذِينَ كَفَرُوا مِنْ قَبْلُ ۚ قَاتَلَهُمُ اللَّهُ ۚ أَنَّىٰ يُؤْفَكُونَ

ពួកយ៉ាហ៊ូទីបានអះអាងថាៈ អ៊ូហ្សៃរ៍ជាបុត្ររបស់ អល់ឡោះ ចំណែកឯពួកណាសរ៉នីវិញក៏បានអះអាងថា ម៉ាស៊ីហ៊ី (អ៊ីសា)ជាបុត្ររបស់អល់ឡោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដី អះអាងចេញពីមាត់របស់ពួកគេ ដោយពួកគេនិយាយដូចពាក្យ សម្ដីរបស់ពួកដែលគ្មានជំនឿជំនាន់មុនៗប៉ុណ្ណោះ។ អល់ឡោះបាន បំផ្លាញពួកគេ។ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច?

តាហ្វសៀរ

ជាការពិតណាស់ ទាំងពួកយូដា និងពួកណាសរ៉នី គឺជាពួកមុស្ហរីគីន(ពួកពហុទេពនិយម)។ ចំពោះពួកយូដា ពួកគេបានធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារពួកគេអះអាងថា ពិតណាស់ អ៊ូហ្សៃរ៍ គឺជាបុត្ររបស់អល់ឡោះ។ ចំណែកឯពួកណាសរ៉នីវិញ ពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារតែពួកគេអះអាងថា ពិតណាស់ ម៉ាសៀហអ៊ីសា(ព្យាការីអ៊ីសា) គឺជាបុត្ររបស់អល់ឡោះ។ ពាក្យសម្តីដែលពួកគេបានប្រឌិតឡើងនេះ ពួកគេបាននិយាយវាចេញពីមាត់របស់ពួកគេដោយគ្មានភស្តុតាងបញ្ជាក់នោះឡើយ។ ហើយពាក្យសម្តីដែលពួកគេបានពោលនេះ គឺដូចគ្នាទៅនឹងពាក្យសម្តីរបស់ពួកមុស្ហរីគីនជំនាន់មុនពួកគេដែរ ដោយពួកគេបាននិយាយថាៈ ពិតណាស់ បណ្តាម៉ាឡាអ៊ីកាត់នោះ គឺជាបុត្រី(កូនស្រី)របស់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានពោលនេះ ហើយអល់ឡោះក៏បានបំផ្លាញពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញពីសេចក្តីពិតដ៏ច្បាស់លាស់ទៅកាន់ភាពមិនពិតយ៉ាងដូចម្តេច?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់