សូរ៉ា 9 · ជូស 10
At-Tawbah · 9:19
۞ أَجَعَلْتُمْ سِقَايَةَ الْحَاجِّ وَعِمَارَةَ الْمَسْجِدِ الْحَرَامِ كَمَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَجَاهَدَ فِي سَبِيلِ اللَّهِ ۚ لَا يَسْتَوُونَ عِنْدَ اللَّهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និង ថែទាំម៉ាស្ជីទិលហារ៉ម(នៅម៉ាក្កះ) ស្មើនឹងអ្នកដែលមានជំនឿលើ អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះ មុខអល់ឡោះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញក្រុមដែលបំពាន ឡើយ។
តាហ្វសៀរ
តើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកអ្នកដែលផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងអ្នកដែលថែទាំម៉ាស្ជិតហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយ និងមានជំនឿចំពោះថ្ងៃបរលោក ព្រមទាំងតស៊ូដោយខ្លួនរបស់គេនិងទ្រព្យសម្បត្តិរបស់គេដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ និងធ្វើឲ្យពាក្យសម្តីរបស់ពួកដែលប្រឆាំងទាបថោកឬ? តើពួកអ្នកចាត់ទុកពួកគេទាំងពីរក្រុមនេះមានភាពល្អប្រសើរស្មើគ្នា(ដូចគ្នា)ចំពោះអល់ឡោះជាម្ចាស់ឬ? គឺ(ពួកគេទាំងពីរក្រុម)មិនអាចស្មើគ្នាជាដាច់ខាតចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញពួកដែលបំពានតាមរយៈការធ្វើស្ហ៊ីរិកនោះឡើយ បើទោះបីជាពួកគេបានធ្វើអំពើល្អ ដូចជាផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជីក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល