សូរ៉ា 9 · ជូស 10
At-Tawbah · 9:18
إِنَّمَا يَعْمُرُ مَسَاجِدَ اللَّهِ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَلَمْ يَخْشَ إِلَّا اللَّهَ ۖ فَعَسَىٰ أُولَٰئِكَ أَنْ يَكُونُوا مِنَ الْمُهْتَدِينَ
ការពិតអ្នកដែលកសាង ឬថែទាំវិហាររបស់អល់ឡោះ នោះ គឺមានតែអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក និងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេមិនកោតខ្លាច អ្នកណាក្រៅពីអល់ឡោះប៉ុណ្ណោះ។ ហើយសង្ឃឹមថា អ្នកទាំងនោះ នឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។
តាហ្វសៀរ
តាមពិត អ្នកដែលសាកសមចំពោះការកសាង ឬថែទាំបណ្តាម៉ាស្ជិតនិងអនុវត្តនូវសិទ្ធិរបស់វានោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយគត់ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយ ហើយពួកគេមានជំនឿចំពោះថ្ងៃបរលោក ពួកគេប្រតិបត្តិសឡាត ពួកគេបរិច្ចាគហ្សាកាត់ទ្រព្យរបស់ពួកគេ ហើយពួកគេមិនខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកទាំងនោះហើយ គឺជាអ្នកដែលគេសង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ រីឯពួកមុស្ហរីគីនវិញ ពួកគេឃ្លាតឆ្ងាយបំផុតពីរឿងនេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល