សូរ៉ា 9 · ជូស 11

At-Tawbah · 9:118

وَعَلَى الثَّلَاثَةِ الَّذِينَ خُلِّفُوا حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنْفُسُهُمْ وَظَنُّوا أَنْ لَا مَلْجَأَ مِنَ اللَّهِ إِلَّا إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوا ۚ إِنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ

ហើយ(ទ្រង់ក៏បានទទួលយកការសារភាពកំហុសផង ដែរ)ទៅលើអ្នកទាំងបី ដែលត្រូវគេទៅចោល រហូតដល់ផែនដី ដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយ ចិត្ដរបស់ពួកគេក៏ចង្អៀតចង្អល់ចំពោះពួកគេដែរ ហើយពួកគេដឹង យ៉ាងច្បាស់ថា គ្មានកន្លែងគេចពីអល់ឡោះឡើយ មានតែវិលទៅ កាន់ទ្រង់វិញប៉ុណ្ណោះ។ បន្ទាប់មកទ្រង់បានទទួលយកការសារភាព កំហុសរបស់ពួកគេ ដើម្បីឱ្យពួកគេសារភាពកំហុស។ ពិតប្រាកដ ណាស់អល់ឡោះ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត។

តាហ្វសៀរ

ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ក៏បានទទួលយកការសារភាពកំហុសផងដែរពីបុគ្គលបីរូប ដែលពួកគេនោះគឺ កាអាប់ កូនប្រុសរបស់ ម៉ាលិក, មូរ៉រោះ កូនប្រុសរបស់ អាររ៉ពៀក, និងហ៊ីឡាល កូនប្រុសរបស់ អ៊ូម៉ៃយ៉ះ ដែលពួកគេត្រូវបានគេទុកចោល ហើយគេបានពន្យារពេលក្នុងការទទួលយកការសារភាពកំហុសរបស់ពួកគេ(ទាំងបី) ក្រោយពីពួកគេមិនបានចេញទៅចូលរួមក្នុងសមរភូមិតាពូកជាមួយនឹងអ្នកនាំសារមូហាំម៉ាត់។ ពេលនោះ ព្យាការីមូហាំម៉ាត់ បានប្រើមនុស្សលោកឲ្យគេបោះបង់ចោលពួកគេ(មិននិយាយរកពួកគេ) ហើយពួកគេ(ទាំងបី)ក៏ទទួលរងនូវទុក្ខព្រួយចំពោះរឿងនោះ រហូតដល់ផែនដីដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយដួងចិត្តរបស់ពួកគេក៏មានភាពចង្អៀតចង្អល់ផងដែរ ដោយសារតែពួកគេទទួលនូវភាពឯកោ។ ហើយពួកគេបានដឹងថា ពិតណាស់ គ្មានកន្លែងជ្រកកោនណាសម្រាប់ពួកគេឡើយ លើកលែងតែការវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ដូច្នេះ ទ្រង់ក៏មានក្តីមេត្តាករុណាចំពោះពួកគេដោយចង្អុលបង្ហាញពួកគេឲ្យទទួលសារភាពកំហុស។ បន្ទាប់មក ទ្រង់បានទទួលយកការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុសរបស់ខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tawbah 9:118 · Tlawati