សូរ៉ា 9 · ជូស 11

At-Tawbah · 9:117

لَقَدْ تَابَ اللَّهُ عَلَى النَّبِيِّ وَالْمُهَاجِرِينَ وَالْأَنْصَارِ الَّذِينَ اتَّبَعُوهُ فِي سَاعَةِ الْعُسْرَةِ مِنْ بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُ بِهِمْ رَءُوفٌ رَحِيمٌ

ជាការពិតណាស់ អល់ឡោះបានទទួលយកការសារ-ភាពកំហុសពីណាពី(មូហាំម៉ាត់) និងបណ្ដាមូហាជីរីន និងបណ្ដា អាន់ស័រ ដែលពួកគេបានតាមគាត់នៅគ្រាលំបាកក្រោយពីចិត្ដនៃ ក្រុមរបស់ពួកគេមួយស្ទើរតែងាកចេញ(ពីការពិត)ទៅហើយនោះ។ តែបន្ទាប់មកទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់ពួកគេ វិញ។ ពិតប្រាកដណាស់ ទ្រង់មហាករុណា មហាអាណិតស្រឡាញ់ ចំពោះពួកគេ។

តាហ្វសៀរ

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការីមូហាំម៉ាត់នៅពេលដែលគាត់បានអនុញ្ញាតឲ្យពួកពុតត្បុតមិនចូលរូមក្នុងសង្រ្គាមតាពូក។ ហើយជាការពិតណាស់ ទ្រង់ក៏បានទទួលយកការសារភាពកំហុសផងដែរពីពួកមូហាជីរីន និងពួកអាន់សរ៍ ដែលពួកគេមិនបានអវត្តមានពីសង្គ្រាមឡើយ។ ផ្ទុយទៅវិញ ពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ាត់)ដោយចេញទៅធ្វើសង្គ្រាមតាពូកនេះ ទោះបីជាអាកាសធាតុក្តៅខ្លាំង មានគ្នាតិច ហើយសត្រូវមានកម្លាំងខ្លាំងក្លាក៏ដោយ ក្រោយពីក្រុមមួយក្នុងចំណោមពួកគេ(អ្នកមានជំនឿ) ចិត្តរបស់ពួកគេស្ទើរតែបោះបង់ចោលសមរភូមិប្រយុទ្ធទៅហើយ ដោយសារតែក្នុងសង្គ្រាមនោះ ពួកគេស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត។ ក្រោយមក អល់ឡោះបានធ្វើឲ្យពួកមានភាពនឹងនរ និងបានចាកចេញទៅប្រយុទ្ធវិញ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់(ចំពោះពួកគេ)នោះ គឺទ្រង់បានចង្អុលបង្ហាញពួកគេឲ្យសារភាពកំហុស និងទទួលយកនូវការសារភាពកំហុសពីពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tawbah 9:117 · Tlawati