សូរ៉ា 9 · ជូស 11
At-Tawbah · 9:109
أَفَمَنْ أَسَّسَ بُنْيَانَهُ عَلَىٰ تَقْوَىٰ مِنَ اللَّهِ وَرِضْوَانٍ خَيْرٌ أَمْ مَنْ أَسَّسَ بُنْيَانَهُ عَلَىٰ شَفَا جُرُفٍ هَارٍ فَانْهَارَ بِهِ فِي نَارِ جَهَنَّمَ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិទ)របស់គេ ដើម្បីជាការកោតខ្លាចអល់ឡោះ និងទទួលការយល់ព្រមពី អល់ឡោះល្អជាង ឬមួយក៏អ្នកដែលបានកសាងគ្រឹះនៃសំណង់របស់ គេនៅជាប់នឹងមាត់ជ្រោះដែលចាំតែបាក់ធ្លាក់ ហើយវាក៏បានបាក់ ធ្លាក់ជាមួយគេចូលទៅក្នុងនរកជើហាន់ណាំល្អជាង? ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ពួកដែលបំពានឡើយ។
តាហ្វសៀរ
តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិត)របស់គេនៅលើការកោតខ្លាចអល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជារបស់ទ្រង់និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ និង(នៅលើ)ការពេញចិត្តពីអល់ឡោះតាមរយៈការពង្រីកនូវទង្វើល្អនោះ មានភាពស្មើគ្នាដែរឬទេជាមួយនឹងអ្នកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម និងដើម្បីពង្រឹងភាពគ្មានជំនឿ ព្រមទាំងដើម្បីបំបែកបំបាក់រវាងបណ្ដាអ្នកមានជំនឿនោះ? ពិតប្រាកដណាស់ ក្រុមទាំងពីរនេះមិនអាចស្មើគ្នាជាដាច់ខាត ពីព្រោះ អ្នកទីមួយ គ្រឹះនៃសំណង់របស់គេមានភាពរឹងមាំ ស្អិតរមួតជាប់គ្នា ដែលគេមិនមានការភ័យខ្លាចពីការធ្លាក់ស្រុតនោះឡើយ។ រីឯអ្នកទីពីរវិញ ការប្រៀបធៀប(សំណង់)របស់គេ គឺប្រៀបដូចជាអ្នកដែលសង់សំណង់នៅលើមាត់ជ្រោះដែលចាំតែនឹងធ្លាក់បាក់ស្រុតប៉ុណ្ណោះ ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងបាតឋាននរកជើហាន់ណាំ។ ហើយអល់ឡោះនឹងមិនចង្អុលបង្ហាញក្រុមដែលបំពានដោយការប្រឆាំង ពុតត្បុត និងអ្វីផ្សេងទៀតនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល