សូរ៉ា 9 · ជូស 11
At-Tawbah · 9:108
لَا تَقُمْ فِيهِ أَبَدًا ۚ لَمَسْجِدٌ أُسِّسَ عَلَى التَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَنْ تَقُومَ فِيهِ ۚ فِيهِ رِجَالٌ يُحِبُّونَ أَنْ يَتَطَهَّرُوا ۚ وَاللَّهُ يُحِبُّ الْمُطَّهِّرِينَ
ចូរអ្នក(មូហាំម៉ាត់)កុំសឡាតក្នុងម៉ាស្ជិទនោះជាដាច់ ខាត។ តែម៉ាស្ជិទ(គូហ្ពាក)ដែលត្រូវបានគេកសាងឡើងសម្រាប់ ជាគ្រឹះនៃការកោតខ្លាចអល់ឡោះតាំងពីថ្ងៃដំបូង វាសក្ដិសមបំផុត ដែលអ្នកត្រូវសឡាតនៅទីនោះ។ នៅទីនោះមានបុរសជាច្រើនដែល ពួកគេចូលចិត្ដភាពស្អាតស្អំ។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលស្អាតស្អំ។
តាហ្វសៀរ
ម៉ាស្ជិតដែលកសាងឡើងក្នុងលក្ខណៈបែបនេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំទទួលយកការអញ្ជើញរបស់ពួកពុតត្បុតដែលបានអញ្ជើញអ្នកឲ្យទៅសឡាតនៅក្នុងម៉ាស្ជិតនោះឲ្យសោះ។ ពិតប្រាកដណាស់ ម៉ាស្ជិតគូហ្ពាក ដែលត្រូវបានសាងសង់ឡើងតាំងពីដំបូង ដែលសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)នោះ គឺសាកសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាងម៉ាស្ជិតដែលគេ(ពួកពុតត្បុត)កសាងឡើងនៅលើភាពគ្មានជំនឿ។ នៅក្នុងម៉ាស្ជិតគូហ្ពាកនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តសម្អាត(ខ្លួនរបស់គេ)ពីប្រការអាក្រក់និងប្រការកខ្វក់ទាំងឡាយនឹងទឹក ហើយនិងសម្អាតពីអំពើល្មើសដោយការសារភាពកំហុសនិងការសុំអភ័យទោស។ ហើយអល់ឡោះទ្រង់ស្រឡាញ់ចូលចិត្តបណ្ដាអ្នកដែលស្អាតស្អំពីប្រការអាក្រក់ ស្អាតស្អំពីប្រការកខ្វក់ និងពីបាបកម្មទាំងឡាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល