សូរ៉ា 8 · ជូស 10
Al-Anfal · 8:66
الْآنَ خَفَّفَ اللَّهُ عَنْكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا ۚ فَإِنْ يَكُنْ مِنْكُمْ مِائَةٌ صَابِرَةٌ يَغْلِبُوا مِائَتَيْنِ ۚ وَإِنْ يَكُنْ مِنْكُمْ أَلْفٌ يَغْلِبُوا أَلْفَيْنِ بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
ពេលនេះអល់ឡោះបានសម្រាលចំពោះពួកអ្នក ព្រោះទ្រង់ បានដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ហេតុនេះបើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ដែលតស៊ូអត់ធ្មត់ គឺពួកអ្នកនឹងឈ្នះ (សត្រូវ)ចំនួនពីររយនាក់ ហើយបើក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ គឺពួកអ្នកនឹងឈ្នះចំនួនពីរពាន់នាក់ដោយមានការអនុញ្ញាត ពីអល់ឡោះ។ ហើយអល់ឡោះពិតជានៅជាមួយពួកអ្នកដែលតស៊ូ អត់ធ្មត់។
តាហ្វសៀរ
ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានសម្រាលដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដោយសារតែទ្រង់បានដឹងពីភាពទន់ខ្សោយរបស់អ្នក។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ទ្រង់បានដាក់កាតព្វកិច្ចលើម្នាក់ៗក្នុងចំណោមពួកអ្នក គឺត្រូវប្រឈមមុខនឹងពួកប្រឆាំងចំនួនពីរនាក់ជំនួសឲ្យដប់នាក់វិញ។(កាលពីមុន អ្នកមានជំនឿម្នាក់ត្រូវប្រឈមមុខនឹងពួកគ្មានជំនឿចំនួនដប់នាក់)។ ហេតុនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់ក្នុងចំណោមអ្នកមានជំនឿតាមរយៈការគាំទ្រ និងការជួយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល