សូរ៉ា 8 · ជូស 10
Al-Anfal · 8:65
يَا أَيُّهَا النَّبِيُّ حَرِّضِ الْمُؤْمِنِينَ عَلَى الْقِتَالِ ۚ إِنْ يَكُنْ مِنْكُمْ عِشْرُونَ صَابِرُونَ يَغْلِبُوا مِائَتَيْنِ ۚ وَإِنْ يَكُنْ مِنْكُمْ مِائَةٌ يَغْلِبُوا أَلْفًا مِنَ الَّذِينَ كَفَرُوا بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ឱណាពី. ចូរជំរុញបណ្ដាអ្នកដែលមានជំនឿលើការ ប្រយុទ្ធ។ បើក្នុងចំណោមពួកអ្នកមានគ្នាម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ គឺពួកអ្នកអាចឈ្នះ(ពួកខ្មាំង)ចំនួនពីររយនាក់។ បើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ គឺពួកអ្នកអាចឈ្នះចំនួនមួយពាន់ នាក់ពីពួកដែលប្រឆាំងដោយសារតែពួកគេជាក្រុមមួយដែលគ្មាន ការយល់ដឹង។
តាហ្វសៀរ
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកជម្រុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ និងត្រូវបញ្ចុះបញ្ចូលពួកគេលើការប្រយុទ្ធនេះតាមរយៈអ្វីដែលអាចជួយពង្រឹងឆន្ទៈរបស់ពួកគេ និងគោលជំហររបស់ពួកគេ។ ប្រសិនបើក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានចំនួនពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាចំនួនមួយពាន់នាក់បាន។ នេះគឺដោយសារតែពួកប្រឆាំងនោះ គឺជាក្រុមមួយដែលគ្មានការយល់ដឹងពីមាគ៌ារបស់អល់ឡោះដែលទ្រង់ជួយដល់បណ្តាអ្នកដែលគាំពារទ្រង់ និងធ្វើឲ្យសត្រូវ(របស់ពួកគេ)ចុះចាញ់នោះឡើយ ហើយពួកគេក៏មិនបានដឹងពីគោលបំណងនៃការប្រយុទ្ធគ្នានោះដែរ។ ជាការពិតណាស់ ពួកគេប្រយុទ្ធគឺក្នុងគោលបំណងដើម្បីទទួលបាននូវភាពខ្ពង់ខ្ពស់ក្នុងលោកិយនេះតែប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល