សូរ៉ា 8 · ជូស 10
Al-Anfal · 8:48
وَإِذْ زَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ وَقَالَ لَا غَالِبَ لَكُمُ الْيَوْمَ مِنَ النَّاسِ وَإِنِّي جَارٌ لَكُمْ ۖ فَلَمَّا تَرَاءَتِ الْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّي بَرِيءٌ مِنْكُمْ إِنِّي أَرَىٰ مَا لَا تَرَوْنَ إِنِّي أَخَافُ اللَّهَ ۚ وَاللَّهُ شَدِيدُ الْعِقَابِ
ហើយ(ចូរចងចាំ)នៅពេលដែលស្ហៃតនបានលំអទង្វើទាំង ឡាយរបស់ពួកគេសម្រាប់ពួកគេ ដោយបាននិយាយថាៈ គ្មានមនុស្ស ណាម្នាក់ដែលអាចយកជ័យជំនះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកនៅជិតពួកអ្នក(ជាអ្នកជួយ)។ ប៉ុន្ដែនៅពេលដែលក្រុមទាំងពីរ(អ្នកមានជំនឿ និងពួកគ្មានជំនឿ) បានឃើញគ្នានោះ វាក៏បានរត់ចេញ ហើយនិយាយថាៈ ពិតប្រាកដ ណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ខ្ញុំពិតជាមើល ឃើញនូវអ្វីដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះ ហើយអល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
តាហ្វសៀរ
ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) ក្នុងចំណោមឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ គឺស្ហៃតនបានលម្អដល់ពួកមុស្ហរីគីននូវទង្វើរបស់ពួកគេ ហើយវាបានធ្វើឲ្យពួកគេមានភាពក្លាហានក្នុងការជួបអ្នកមានជំនឿនិងប្រយុទ្ធជាមួយពួកគេ។ ហើយវា(ស្ហៃតន)បាននិយាយទៅកាន់ពួកគេថាៈ គ្មាននរណាម្នាក់អាចយកជ័យជម្នះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកជួយពួកអ្នក និងជាអ្នកជួយសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ក៏ប៉ុន្តែ នៅពេលដែលក្រុមទាំងពីរបានជួបគ្នា គឺក្រុមអ្នកមានជំនឿដែលមានពួកម៉ាឡាអ៊ីកាត់នៅជាមួយពួកគេជាអ្នកជួយពួកគេ ហើយក្រុមពួកមុស្ហរីគីនដែលមានស្ហៃតននៅជាមួយពួកគេជាអ្នកបោកប្រាស់ពួកគេនោះ ស្ហៃតនក៏បានរត់ចេញពីពួកគេ ហើយវាក៏បាននិយាយទៅកាន់ពួកមុស្ហរីគីនថាៈ ពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំបានឃើញពួកម៉ាឡាអ៊ីកាត់ដែលពួកគេចុះមកដើម្បីជួយបណ្តាអ្នកមានជំនឿ។ ពិតណាស់ ខ្ញុំខ្លាចអល់ឡោះទ្រង់បំផ្លាញខ្ញុំឲ្យអន្តរាយ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយគ្មាននរណាម្នាក់អាចទ្រាំទ្រនឹងទណ្ឌកម្មរបស់ទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល