សូរ៉ា 8 · ជូស 10
Al-Anfal · 8:47
وَلَا تَكُونُوا كَالَّذِينَ خَرَجُوا مِنْ دِيَارِهِمْ بَطَرًا وَرِئَاءَ النَّاسِ وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ ۚ وَاللَّهُ بِمَا يَعْمَلُونَ مُحِيطٌ
ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបាន ចាកចេញពីលំនៅដ្ឋានរបស់ពួកគេដោយភាពកេ្អងក្អាង និងដើម្បីឱ្យ មនុស្សឃើញ ថែមទាំងហាមឃាត់អ្នកដទៃអំពីមាគ៌ា របស់អល់ឡោះ ឱ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ដ។
តាហ្វសៀរ
ហើយចូរពួកអ្នកកុំធ្វើដូចពួកមុស្ហរីគីនដែលពួកគេបានចាកចេញពីក្រុងម៉ាក្កះប្រកបដោយភាពក្អេងក្អាងនិងចង់ឲ្យមនុស្សលោកឃើញ និងបានរារាំងមនុស្សពីសាសនារបស់អល់ឡោះ ថែមទាំងហាមឃាត់មនុស្សមិនឲ្យចូលសាសនារបស់ទ្រង់នោះឲ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល