សូរ៉ា 73 · ជូស 29

Al-Muzzammil · 73:20

۞ إِنَّ رَبَّكَ يَعْلَمُ أَنَّكَ تَقُومُ أَدْنَىٰ مِنْ ثُلُثَيِ اللَّيْلِ وَنِصْفَهُ وَثُلُثَهُ وَطَائِفَةٌ مِنَ الَّذِينَ مَعَكَ ۚ وَاللَّهُ يُقَدِّرُ اللَّيْلَ وَالنَّهَارَ ۚ عَلِمَ أَنْ لَنْ تُحْصُوهُ فَتَابَ عَلَيْكُمْ ۖ فَاقْرَءُوا مَا تَيَسَّرَ مِنَ الْقُرْآنِ ۚ عَلِمَ أَنْ سَيَكُونُ مِنْكُمْ مَرْضَىٰ ۙ وَآخَرُونَ يَضْرِبُونَ فِي الْأَرْضِ يَبْتَغُونَ مِنْ فَضْلِ اللَّهِ ۙ وَآخَرُونَ يُقَاتِلُونَ فِي سَبِيلِ اللَّهِ ۖ فَاقْرَءُوا مَا تَيَسَّرَ مِنْهُ ۚ وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَقْرِضُوا اللَّهَ قَرْضًا حَسَنًا ۚ وَمَا تُقَدِّمُوا لِأَنْفُسِكُمْ مِنْ خَيْرٍ تَجِدُوهُ عِنْدَ اللَّهِ هُوَ خَيْرًا وَأَعْظَمَ أَجْرًا ۚ وَاسْتَغْفِرُوا اللَّهَ ۖ إِنَّ اللَّهَ غَفُورٌ رَحِيمٌ

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់)ដឹងថាៈ អ្នកពិតជាក្រោកថ្វាយបង្គំតិចជាងពីរភាគបីនៃពេលយប់ ជួនកាល ពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយ មួយក្រុមអំពីអ្នកដែលនៅជាមួយនឹងអ្នកក៏ធ្វើដូច្នោះដែរ។ ហើយ អល់ឡោះគឺជាអ្នកកំណត់ពេលយប់និងពេលថ្ងៃ។ ទ្រង់បានដឹងថា ពួកអ្នកមិនអាចឈរសឡាតពេញមួយយប់បានឡើយ ដូចេ្នះទ្រង់ បានបន្ធូរបន្ថយដល់ពួកអ្នក។ ហើយចូរពួកអ្នកសូត្រអ្វីដែលងាយ ស្រួលអំពីគម្ពីរគួរអានចុះ។ ទ្រង់ក៏បានដឹងដែរថា នៅក្នុងចំណោម ពួកអ្នកមានអ្នកខ្លះនឹងមានជម្ងឺ ហើយអ្នកខ្លះត្រូវធ្វើដំណើរលើ ផែនដី ដើម្បីស្វែងរកលាភសក្ការៈរបស់អល់ឡោះ ហើយអ្នកខ្លះ ទៀតតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកសូត្រ អ្វីដែលងាយស្រួលអំពីវា(គម្ពីរគួរអាន)ចុះ។ ហើយចូរពួកអ្នក ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងឱ្យអល់ឡោះខ្ចីនូវកម្ចី មួយដ៏ល្អប្រពៃ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ាអល់ឡោះ)។ ហើយ អ្វីដែលពួកអ្នកបានសាងសម្រាប់ខ្លួនឯងអំពីប្រការល្អនោះ ពួកអ្នក នឹងទទួលបាននូវភាពល្អប្រសើរនិងផលបុណ្យដ៏ធំធេងពីអល់ឡោះ វិញ។ ហើយចូរពួកអ្នកសុំអភ័យទោសពីអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្នកពិតជាក្រោកសឡាតតិចជាងពីរភាគបីនៃពេលយប់ ជួនកាលពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយមួយក្រុមនៃអ្នកមានជំនឿដែលនៅជាមួយអ្នក ពួកគេក៏ធ្វើដូច្នោះដែរ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកកំណត់ពេលយប់និងពេលថ្ងៃ ហើយទ្រង់ដឹងច្បាស់ពីរយៈពេលនៃពេលយប់និងពេលថ្ងៃនេះ។ ទ្រង់ដឹងថា ពួកអ្នកពុំមានសមត្ថភាពក្នុងការកំណត់ពីរយៈពេលនៃពេលយប់ និងពេលថ្ងៃឡើយ។ ដូច្នេះ វាពិតជាមានការលំបាកសម្រាប់ពួកអ្នកក្នុងការបំពេញទៅតាមអ្វីដែលគេទាមទារ។ ហេតុនេះ ទ្រង់បានបន្ធូរបន្ថយដល់ពួកអ្នក។ ដូចនេះ ចូរពួកអ្នកក្រោកសឡាតពេលយប់ទៅតាមលទ្ធភាពដែលពួកអ្នកអាចធ្វើបាន ដោយសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ទ្រង់ក៏បានដឹងដែរថា នៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ) មានអ្នកដែលអសមត្ថភាពក្នុងការក្រោកឈរសឡាតពេលយប់ដោយសារមានជំងឺ ហើយអ្នកខ្លះទៀត ត្រូវធ្វើដំណើរលើផែនដីដើម្បីស្វែងរកលាភសក្ការៈរបស់អល់ឡោះ ហើយក៏មានអ្នកខ្លះទៀត ត្រូវចេញប្រយុទ្ធនឹងពួកប្រឆាំងដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ដើម្បីឲ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ឡើង។ ជាការពិតណាស់ អ្នកទាំងនេះ ពួកគេមានការលំបាកក្នុងការក្រោកសឡាតនៅពេលយប់។ ដូចេ្នះ ចូរពួកអ្នកសឡាតដោយសូត្រអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាតកាតព្វកិច្ចឱ្យបានល្អពេញលេញ និងបរិច្ចាគហ្សាកាត់អំពីទ្រព្យសម្បត្តិរបស់ពួកគេ និងបរិច្ចាគទានទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងមាគ៌ាអល់ឡោះ។ ហើយប្រការល្អណាមួយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯងនោះ ពួកអ្នកនឹងទទួលបាននូវភាពល្អប្រសើរនិងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់វិញ។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់