សូរ៉ា 73 · ជូស 29
Al-Muzzammil · 73:19
إِنَّ هَٰذِهِ تَذْكِرَةٌ ۖ فَمَنْ شَاءَ اتَّخَذَ إِلَىٰ رَبِّهِ سَبِيلًا
ពិតប្រាកដណាស់ រឿងទាំងនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយចង់រួចផុតពីទារុណកម្ម គេពិតជាជ្រើសរើសយកមាគ៌ា ទៅកាន់ម្ចាស់របស់គេជាមិនខាន។
តាហ្វសៀរ
ពិតប្រាកដណាស់ ការទូន្មានទាំងនេះ(ការបង្ហាញពីភាពរន្ធត់និងទុក្ខលំបាកនៃថ្ងៃបរលោក) គឺជាការរំលឹកមួយ ដែលអ្នកមានជំនឿអាចទាញយកផលប្រយោជន៍ពីវាបាន។ ហេតុនេះ ជនណាហើយដែលជ្រើសរើសយកមាគ៌ាទៅកាន់ម្ចាស់របស់គេនោះ ចូរឲ្យគេជ្រើសយកវាចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល