សូរ៉ា 72 · ជូស 29
Al-Jinn · 72:6
وَأَنَّهُ كَانَ رِجَالٌ مِنَ الْإِنْسِ يَعُوذُونَ بِرِجَالٍ مِنَ الْجِنِّ فَزَادُوهُمْ رَهَقًا
ហើយពិតប្រាកដណាស់ បុរសមួយក្រុមក្នុងចំណោមមនុស្ស លោកបានសុំពីបុរសជិនមួយចំនួនឱ្យការពារ(ពួកគេអំពីប្រការ អាក្រក់)។ ប៉ុន្ដែជិនទាំងនោះរិតតែបន្ថែមបាបកម្មដល់ពួកគេ ថែមទៀត។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ នៅសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់) មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកបានសុំពីបុរសជិនឱ្យការពារពួកគេនៅពេលដែលពួកគេឈប់សម្រាកនៅទីតាំងដែលគួរឱ្យខ្លាចណាមួយ ហើយម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ សូមអ្នកតាម្ចាស់ជ្រលងភ្នំនេះបញ្ចៀសខ្ញុំពីអំពើអាក្រក់របស់កូនចៅអ្នកតាផងចុះ។ ប៉ុន្ដែក្រុមជិនទាំងនោះ រឹតតែបន្ថែមភាពភ័យខ្លាច និងភ័យរន្ធត់ដល់ពួកគេ(មនុស្សលោក)ថែមទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល