សូរ៉ា 72 · ជូស 29
Al-Jinn · 72:5
وَأَنَّا ظَنَنَّا أَنْ لَنْ تَقُولَ الْإِنْسُ وَالْجِنُّ عَلَى اللَّهِ كَذِبًا
ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាមនុស្សលោក និងជិននឹងមិននិយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យសំដី ភូតកុហកឡើយ។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានគិតថា ជាការពិតណាស់ ពួកដែលធ្វើស្ហ៊ីរិក(នឹងអល់ឡោះ)ក្នុងចំណោមមនុស្សលោកនិងជិននោះ ពួកគេមិនបាននិយាយនូវពាក្យសម្ដីភូតកុហកឡើយ ខណៈដែលពួកគេអះអាងថា ទ្រង់មានដៃគូនិងមានបុត្រនោះ។ ដូចនេះ ពួកយើងក៏បានជឿតាមពាក្យសម្ដីពួកគេ(ទាំងងងឹតងងុល)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល