សូរ៉ា 7 · ជូស 8
Al-A'raf · 7:54
إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់លើពេល ថ្ងៃដោយវានីមួយៗផ្លាស់វេនគ្នាយ៉ាងឆាប់រហ័ស។ ហើយ(ទ្រង់បាន បង្កើត)ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយជាច្រើនឱ្យគោរពតាមបញ្ជារបស់ទ្រង់។ ចូរដឹងថា. ការបង្កើត និងការគ្រប់គ្រងគឺជាកម្មសិទ្ធិ របស់ទ្រង់។ អល់ឡោះដ៏មហាឧត្ដុង្គឧត្ដម ជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។
តាហ្វសៀរ
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតភពផែនដីដោយគ្មានគំរូពីមុនមកក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក អល់ឡោះជាម្ចាសទ្រង់គង់លើអារ៉ស្ហ ប្រកបដោយភាពខ្ពង់ខ្ពស់ដែលសាកសមនឹងភាពឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់ទ្រង់ដែលយើងមិនអាចដឹងពីរបៀបនៃការគង់របស់ទ្រង់នោះឡើយ។ ទ្រង់បានធ្វើឲ្យភាពងងឹតសូន្យសុងនៃពេលរាត្រីត្រូវបាត់បង់ដោយពន្លឺនៃពេលថ្ងៃ ហើយភាពភ្លឺចិញ្ចែងចិញ្ចាចនៃពេលថ្ងៃត្រូវបាត់បង់ដោយភាពងងឹតសូន្យសុងនៃពេលរាត្រី ហើយវានីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័សដោយគ្មានភាពយឺតយ៉ាវនោះឡើយ។ នៅពេលដែលមួយបានចាកចេញ មូយទៀតក៏ចូលមក។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងបង្កើតហ្វូងតារាជាច្រើនដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់។ ពិតណាស់ ការបង្កើតទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ តើមានអ្នកដែលបង្កើតណាផ្សេងពីទ្រង់? កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ មហាធំធេងចំពោះភាពល្អប្រសើរនិងភាពសប្បុរសរបស់ទ្រង់។ ពិតណាស់ ទ្រង់ជាម្ចាស់ដែលមានលក្ខណៈសម្បត្តិខ្ពស់ខ្ពស់ និងពេញលេញ ជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល