សូរ៉ា 7 · ជូស 8

Al-A'raf · 7:53

هَلْ يَنْظُرُونَ إِلَّا تَأْوِيلَهُ ۚ يَوْمَ يَأْتِي تَأْوِيلُهُ يَقُولُ الَّذِينَ نَسُوهُ مِنْ قَبْلُ قَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ فَهَلْ لَنَا مِنْ شُفَعَاءَ فَيَشْفَعُوا لَنَا أَوْ نُرَدُّ فَنَعْمَلَ غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ قَدْ خَسِرُوا أَنْفُسَهُمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ

ពួកគេគ្មានរង់ចាំអ្វីក្រៅពីការសន្យានៅក្នុងគម្ពីរគួរអាន នោះឡើយ។ នៅថ្ងៃដែលការសន្យារបស់វាមកដល់ពួកដែលបាន ភេ្លចវាពីមុនមកនិយាយថាៈ ជាការពិតណាស់ បណ្ដាអ្នកនាំសារនៃ ម្ចាស់របស់យើងបានមកដល់ដោយនាំមកនូវការពិត។ តើពួកយើង មានអ្នកជួយអន្ដរាគមន៍ ដើម្បីនឹងជួយអន្ដរាគមន៍ដល់ពួកយើង ឬពួកយើងមានគេបញ្ជូន(ទៅក្នុងលោកិយវិញ) ដើម្បីយើងនឹងធ្វើ ក្រៅពីអ្វីដែលយើងធ្លាប់ធ្វើដែរឬទេ? ជាការពិតណាស់ ពួកគេបាន ខាតបង់ដោយខ្លួនឯង ហើយអ្វីដែលពួកគេធ្លាប់បង្កើត(ម្ចាស់ផេ្សង ពីអល់ឡោះ)នោះបានបាត់បង់ពីពួកគេ។

តាហ្វសៀរ

ពួកគ្មានជំនឿគ្មានរង់ចាំអ្វីក្រៅពីការធ្លាក់ទៅក្នុងទណ្ឌកម្មដ៏សែនខ្លោចផ្សាដែលគេធ្លាប់បានប្រាប់ពួកគេ(កាលនៅក្នុងលោកិយ)ដែលកិច្ចការរបស់ពួកគេនឹងត្រូវវិលត្រលប់ទៅកាន់វានៅថ្ងៃបរលោកនោះទេ។ នៅថ្ងៃដែលទណ្ឌកម្មដែលគេធ្លាប់បានប្រាប់ពួកគេ(ពួកប្រឆាំង)ពីមុន និងអ្វីដែលគេធ្លាប់បានប្រាប់ដល់បណ្តាអ្នកមានជំនឿពី(ការតបស្នង)ផលបុណ្យនោះបានមកដល់ ពួកដែលបានភ្លេចគម្ពីរគួរអាននៅក្នុងលោកិយនេះ និងមិនបានប្រតិបត្តិតាមអ្វីដែលគម្ពីរគួរអានបាននាំមកទេនោះ ពួកគេនឹងនិយាយថាៈ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃម្ចាស់របស់ពួកយើងបានមកដល់ពួកយើងដោយនាំមកនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វាពិតជាមកពីអល់ឡោះប្រាកដមែន។ ឱអនិច្ចាពួកយើង! តើមាននរណាម្នាក់ដែលអាចជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះជាម្ចាស់ដើម្បីឲ្យទ្រង់លើកលែងទោស កុំដាក់ទណ្ឌកម្មពួកយើង ឬក៏ពួកយើងអាចវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញដើម្បីពួកយើងនឹងសាងនូវទង្វើកុសលនានាដែលអាចឲ្យពួកយើងរួចផុតពីទណ្ឌកម្មជំនួសទង្វើអាក្រក់ដែលពួកយើងធ្លាប់បានសាងពីមុនដែរឬទេ? ពិតប្រាកដណាស់ ពួកប្រឆាំងទាំងនោះ គឺជាពួកដែលខាតបង់ខ្លួនឯងផ្ទាល់ ដោយពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ចូលទៅក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេ ហើយព្រះនានាដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះក៏បានអវត្តមាន(បាត់បង់)ពីពួកគេ។ ដូច្នេះ ពួកវា(ព្រះទាំងនោះ)មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់