សូរ៉ា 7 · ជូស 8
Al-A'raf · 7:44
وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَنْ قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدْتُمْ مَا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَنْ لَعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ហើយបណ្ដាអ្នកឋានសួគ៌បានស្រែកប្រាប់ពួកអ្នកឋាននរក ថាៈ ពួកយើងបានទទួលយ៉ាងពិតប្រាកដមែននូវអ្វីដែលម្ចាស់របស់ ពួកយើងបានសន្យានឹងពួកយើង។ ចុះពួកអ្នកវិញ តើបានទទួលយ៉ាង ពិតប្រាកដនូវអ្វីដែលម្ចាស់របស់ពួកអ្នកបានសន្យាដែរឬទេ? ពួកគេ ឆ្លើយថាៈ ពិតមែន។ ពេលនោះអ្នកប្រកាសបានប្រកាសប្រាប់រវាង ពួកគេថាៈ ជាការពិតបណ្ដាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួក ដែលបំពាន។
តាហ្វសៀរ
ហើយបណ្តាអ្នកឋានសួគ៌បានស្រែកសួរពួកដែលស្ថិតក្នុឋាននរកជាអមតៈក្រោយពីពួកគេទាំងពីរក្រុមបានចូលតាមកន្លែងដែលគេរៀបចំសម្រាប់ពួកគេរៀងៗខ្លួនហើយថាៈ ពិតប្រាកដណាស់ ពួកយើងបានទទួលហើយនូវអ្វីដែលម្ចាស់របស់យើងបានសន្យានឹងពួកយើងនៃឋានសួគ៌ដោយវាពិតជាបានកើតឡើងយ៉ាងពិតប្រាកដមែន ហើយឥឡូវនេះ ទ្រង់បានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ពិតមែន។ ចុះចំពោះពួកអ្នកវិញ (នែពួកដែលប្រឆាំង!) តើពួកអ្នកបានឃើញថាអ្វីដែលអល់ឡោះបានព្រមានចំពោះពួកអ្នកអំពីឋាននរកនោះ វាបានកើតឡើងយ៉ាងពិតប្រាកដមែនដែរឬទេ? ពួកប្រឆាំងបានតបថាៈ ពិតណាស់ យើងបានជួបប្រទះនូវអ្វីដែលគេបានព្រមានពួកយើងនៃឋាននរកនេះ គឺវាបានកើតឡើងយ៉ាងពិតប្រាកដមែន។ ពេលនោះ មានអ្នកប្រកាសម្នាក់បានបួងសួងសុំឲ្យអល់ឡោះបណ្តេញពួកដែលបំពានចេញពីក្តីមេត្តាករុណារបស់ទ្រង់ ព្រោះពិតណាស់ទ្រង់បានបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេ តែពួកគេបែរជាបានងាកចេញអំពីវាកាលទៅវិញនៅក្នុងលោកិយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល