សូរ៉ា 7 · ជូស 8
Al-A'raf · 7:43
وَنَزَعْنَا مَا فِي صُدُورِهِمْ مِنْ غِلٍّ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَنْ تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنْتُمْ تَعْمَلُونَ
ហើយយើងបានបំបាត់ភាពឈ្នានីសចេញពីចិត្ដរបស់ពួកគេ (នៅក្នុងឋានសួគ៌) ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមពួកគេ ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់បានចង្អុលបង្ហាញពួកយើងទៅរកមាគ៌ានេះ។ ហើយពួក យើងពិតជាមិនទទួលបានការចង្អុលបង្ហាញឡើយ ប្រសិនបើគ្មាន ការចង្អុលបង្ហាញរបស់អល់ឡោះចំពោះពួកយើងទេនោះ។ ជាការ ពិតណាស់ បណ្ដាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវការ ពិត។ ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថាៈ ឋានសួគ៌នេះ ត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង។
តាហ្វសៀរ
ក្នុងចំណោមឧបការគុណដ៏ពេញលេញរបស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺអល់ឡោះជាម្ចាស់បានដកយកនូវការខឹងសម្បារនិងការច្រណែឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនដែលហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេបាននិយាយទទួលស្គាល់ចំពោះអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេថាៈ ការសរសើរទាំងឡាយគឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងឲ្យបានសាងទង្វើកុសលទាំងនេះ ដែលនាំឲ្យពួកយើងទទួលបាននូវឋានៈមួយនេះ។ ហើយពួកយើងពិតជាមិនអាចទទួលបាននូវការចង្អុលបង្ហាញនេះដោយខ្លួនរបស់ពួកយើងនោះទេ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទៅកាន់វាទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវសេចក្តីពិតដែលគ្មាមានការសង្ស័យនៅក្នុងវានោះឡើយ ព្រមទាំងភាពសច្ចៈចំពោះការសន្យា(ផ្តល់ផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)។ ហើយមានគេប្រកាសប្រាប់ពួកគេថាៈ ពិតណាស់ នេះគឺជាឋានសួគ៌ដែលបណ្តាអ្នកនាំសារទាំងឡាយរបស់យើងបានប្រាប់ពួកអ្នកកាលនៅលើលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វាដល់ពួកអ្នកដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងដែលពួកអ្នកសាងវាដោយភាពស្មោះសចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល