សូរ៉ា 7 · ជូស 9

Al-A'raf · 7:176

وَلَوْ شِئْنَا لَرَفَعْنَاهُ بِهَا وَلَٰكِنَّهُ أَخْلَدَ إِلَى الْأَرْضِ وَاتَّبَعَ هَوَاهُ ۚ فَمَثَلُهُ كَمَثَلِ الْكَلْبِ إِنْ تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَثْ ۚ ذَٰلِكَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ فَاقْصُصِ الْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ

ប្រសិនបើយើងមានចេតនា យើងពិតជាលើកតម្កើង គេតាមរយៈវា(អាយ៉ាត់)។ ក៏ប៉ុន្ដែបុគ្គលនោះបានរេទៅរកជីវិត លោកិយវិញ និងបានធ្វើតាមចំណង់ចិត្ដរបស់គេ។ ដូចេ្នះបុគ្គលនោះ ប្រៀបដូចជាសត្វឆ្កែ ប្រសិនបើអ្នកដេញវា ឬលែងវាចោល ក៏វា នៅតែលៀនអណ្ដាតដដែល។ នោះហើយគឺជាការប្រៀបធៀបក្រុម ដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង។ ដូចេ្នះ ចូរអ្នក(មូហាំ-ម៉ាត់)និទានរឿងទាំងនោះដើម្បីឱ្យពួកគេគិតពិចារណាចុះ។

តាហ្វសៀរ

ហើយប្រសិនបើយើងមានចេតនាផ្តល់ប្រយោជន៍ដល់រូបគេ(បុរសនោះ)តាមរយៈបណ្តាភស្តុតាងទាំងនោះ យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈសញ្ញាភស្តុតាងទាំងនោះដោយចង្អុលបង្ហាញរូបគេឲ្យអនុវត្តតាមវា ហើយរូបគេនឹងបានខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកជាមិនខាន។ ក៏ប៉ុន្តែ រូបគេបានជ្រើសរើសអ្វីដែលនាំរូបគេទៅកាន់ភាពបរាជ័យ ខណៈដែលរូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ដែលជាហេតុធ្វើឲ្យលោកិយរបស់គេមានឥទ្ធិពលទៅលើបរលោករបស់គេ ព្រមទាំងគេបានដើរតាមទំនើងចិត្តរបស់ខ្លួនដែលនាំទៅរកប្រការខុសឆ្គងទៅវិញ។ ដូច្នេះ បុគ្គលដែលយកចិត្តទុកដាក់ទៅលើលោកិយខ្លាំងបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដែលតែងតែលៀនអណ្តាតរបស់វាគ្រប់ស្ថានភាពទាំងអស់ ដែលទោះបីជាអ្នកដេញវា ក៏វាលៀនអណ្តាត ទោះបីជាអ្នកលែងវាចោល ក៏វានៅតែលៀនអណ្តាតដូច្នោះដែរ។ ការប្រៀបធៀបខាងលើនេះហើយ គឺជាការប្រៀបធៀបចំពោះក្រុមដែលវង្វេងដោយពួកគេបដិសេធនឹងបណ្តាភស្តុតាងរបស់យើង(អល់ឡោះ)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា ហើយបោះបង់ចោលការបដិសេធនិងភាពវង្វេងដែលពួកគេកំពុងតែមាននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់