សូរ៉ា 7 · ជូស 9
Al-A'raf · 7:175
وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانْسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ
ចូរអ្នក(មូហាំម៉ាត់)អធិប្បាយដល់ពួកគេនូវដំណឹង របស់អ្នកដែលយើងបានផ្ដល់ឱ្យគេនូវបណ្ដាភស្ដុតាងរបស់យើង។ តែគេបានបោះបង់វា ហើយស្ហៃតនបានអូសទាញគេ រួចគេក៏ស្ថិត ក្នុងចំណោមពួកដែលវងេ្វង។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អានឲ្យអម្បូរអ៊ីស្រាអែលស្តាប់ចុះនូវដំណឹងឬរឿងរ៉ាវរបស់បុរសម្នាក់ក្នុងចំណោមពួកគេដែលយើងបានផ្តល់ឲ្យគេនូវសញ្ញាភស្តុតាងរបស់យើង ហើយគេក៏បានដឹង និងបានយល់ពីសេចក្តីពិតដែលចង្អុលបង្ហាញទៅលើវា ក៏ប៉ុន្តែគេមិនអនុវត្តតាមវាឡើយ។ ផ្ទុយទៅវិញ គេបានបោះបង់វាចោល។ ពេលនោះ ស្ហៃតនក៏បានអូសទាញរូបគេ ហើយវាក៏ក្លាយជាគូកនសម្រាប់គេ។ ដូច្នេះ បុរសនោះក៏បានក្លាយជាអ្នកដែលស្ថិតចំណោមពួកដែលវង្វេងដែលទទួលនូវភាពអន្តរាយក្រោយពីរូបគេបានស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញដែលទទួលជោគជ័យហើយនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល