សូរ៉ា 7 · ជូស 9
Al-A'raf · 7:158
قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ فَآمِنُوا بِاللَّهِ وَرَسُولِهِ النَّبِيِّ الْأُمِّيِّ الَّذِي يُؤْمِنُ بِاللَّهِ وَكَلِمَاتِهِ وَاتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោកទាំង ឡាយ. ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទិ្ធរបស់ទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាអ្នកធ្វើឱ្យរស់និងជាអ្នកធ្វើឱ្យស្លាប់។ ដូចេ្នះចូរពួកអ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដែល ជាណាពីមិនចេះអាន និងមិនចេះសរសេរដែលគាត់មានជំនឿលើ អល់ឡោះនិងជឿគ្រប់ពាក្យសំដីរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ទាំងអ្នកដែលជាជនជាតិអារ៉ាប់ និងទាំងអ្នកដែលមិនមែនជាជនជាតិអារ៉ាប់ ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ និងធ្វើឲ្យអ្នកដែលមានជីវិតស្លាប់បាន។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមានជំនឿចំពោះព្យាការីមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ ដែល(គាត់)ជាព្យាការីម្នាក់មិនចេះអាននិងមិនចេះសរសេរ។ តាមពិត គាត់បានមកដល់ដោយនាំមកនូវវ៉ាហ៊ីដែលម្ចាស់របស់គាត់បានផ្តល់ទៅកាន់គាត់ ជាអ្នកដែលមានជំនឿលើអល់ឡោះ និងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់គាត់ ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីជំនាន់មុនគាត់ដោយគ្មានការបែងចែកឡើយ។ ហើយចូរពួកអ្នកប្រតិបត្តិតាមនូវអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់អ្វីដែលល្អប្រសើរសម្រាប់ពួកអ្នកទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល