សូរ៉ា 7 · ជូស 9

Al-A'raf · 7:146

سَأَصْرِفُ عَنْ آيَاتِيَ الَّذِينَ يَتَكَبَّرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَإِنْ يَرَوْا كُلَّ آيَةٍ لَا يُؤْمِنُوا بِهَا وَإِنْ يَرَوْا سَبِيلَ الرُّشْدِ لَا يَتَّخِذُوهُ سَبِيلًا وَإِنْ يَرَوْا سَبِيلَ الْغَيِّ يَتَّخِذُوهُ سَبِيلًا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ

យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដី ដោយគ្មានការពិតចេញពីបណ្ដាភស្ដុតាងរបស់យើង ហើយបើពួកគេ ឃើញរាល់ភសុ្ដតាងវិញនោះ ក៏ពួកគេគ្មានជំនឿនឹងវាដែរ។ ហើយ បើពួកគេឃើញមាគ៌ាត្រឹមត្រូវ ពួកគេក៏មិនទទួលយកវាធ្វើជាមាគ៌ា ដែរ។ តែបើពួកគេឃើញមាគ៌ាដែលវងេ្វងវិញនោះ ពួកគេទទួល យកវាធ្វើជាមាគ៌ាភ្លាម។ នោះដោយសារតែពួកគេបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងបានធេ្វសប្រហែសពីវា។

តាហ្វសៀរ

យើងនឹងបង្វែរពួកអ្នកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈចំពោះអល់ឡោះ និង(ក្រអឺតក្រទម)មិនទទួលការពិតដោយមិនត្រឹមត្រូវនោះ ចេញពីការយកជាមេរៀនចំពោះបណ្តាភស្តុតាងរបស់យើងដែលមាននៅក្នុងពិភពលោកនេះ និងនៅក្នុងខ្លួនរបស់ពួកគេ ក៏ដូចជា(បង្វែរពួកគេចេញ)ពីការយល់បណ្តាវាក្យខណ្ឌដែលមាននៅក្នុងគម្ពីររបស់យើង។ ហើយបើទោះបីជាពួកគេបានឃើញរាល់បណ្តាភស្តុតាងរបស់យើងទាំងអស់នោះក៏ដោយ ក៏ពួកគេមិនជឿជាក់ចំពោះវាដែរដោយសារតែការប្រឆាំងរបស់ពួកគេចំពោះវា និងការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយបើទោះបីជាពួកគេបានឃើញមាគ៌ាត្រឹមត្រូវដែលនាំទៅកាន់ការពេញចិត្ពពីអល់ឡោះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនយកវាធ្វើជាមាគ៌ា ហើយក៏មិនស្រឡាញ់ពេញចិត្តចំពោះវានោះដែរ។ តែប្រសិនបើពួកគេឃើញមាគ៌ាដែលមិនត្រឹមត្រូវនិងវង្វេងដែលនាំទៅកាន់ការខឹងសម្បារពីអល់ឡោះវិញនោះ គឺពួកគេដើរតាមមាគ៌ានោះភ្លាម។ ការដែលពួកគេទទួលបានបែបនេះ គឺដោយសារតែពួកគេបដិសេធនឹងសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីភាពត្រឹមត្រូវចំពោះអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមក និងការធ្វេសប្រហែសរបស់ពួកគេក្នុងការពិនិត្យពិចារណាចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់