សូរ៉ា 7 · ជូស 9

Al-A'raf · 7:145

وَكَتَبْنَا لَهُ فِي الْأَلْوَاحِ مِنْ كُلِّ شَيْءٍ مَوْعِظَةً وَتَفْصِيلًا لِكُلِّ شَيْءٍ فَخُذْهَا بِقُوَّةٍ وَأْمُرْ قَوْمَكَ يَأْخُذُوا بِأَحْسَنِهَا ۚ سَأُرِيكُمْ دَارَ الْفَاسِقِينَ

យើងបានកត់ត្រាឱ្យមូសានៅក្នុងគម្ពីរតាវរ៉តគ្រប់អ្វីៗ ទាំងអស់ ជាការទូន្មាននិងជាការបំភ្លឺនូវអ្វីៗទាំងនោះ។ ហេតុនេះ ចូរអ្នកទទួលយកវា(គម្ពីរតាវរ៉ត)ដោយខ្ជាប់ខ្ជួន ហើយចូរអ្នក បង្គាប់បញ្ជាក្រុមរបស់អ្នកឱ្យពួកគេទទួលយកវាដោយប្រសើរ បំផុត។ យើងនឹងបង្ហាញដល់ពួកអ្នកនូវកន្លែងរបស់ពួកជនល្មើស។

តាហ្វសៀរ

ហើយយើងបានកត់ត្រាឲ្យព្យាការីមូសានៅលើផែនចារិកដែលធ្វើអំពីឈើឬពីអ្វីផ្សេងទៀតនោះនូវរាល់អ្វីៗដែលអម្បូរអ៊ីស្រាអែលត្រូវការចំពោះវាទាំងបញ្ហាទាក់ទងនឹងកិច្ចការសាសនានិងកិច្ចការលោកិយរបស់ពួកគេ និងជាការទូន្មានសម្រាប់អ្នកដែលយកជាមេរៀនក្នុងចំណោមពួកគេ ហើយក៏ជាការបកស្រាយបំភ្លឺនូវបណ្តាច្បាប់នានាដែលត្រូវការការស្រាយបំភ្លឺ។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូសា)ទទួលយកគម្ពីរតាវរ៉តនេះដោយខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់។ ហើយចូរអ្នកបង្គាប់ប្រើក្រុមរបស់អ្នកដែលជាអម្បូរអ៊ីស្រាអែលឲ្យពួកគេទទួលយកដោយល្អប្រសើរបំផុតនូវអ្វីដែលមានក្នុងវា(គម្ពីរតាវរ៉ត)នៃអ្វីដែលអាចទទួលបាននូវផលបុណ្យធំធេង ដូចជា ការអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើឲ្យបានពេញលេញ ក៏ដូចជា ការអត់ធ្មត់ និងការអធ្យាស្រ័យជាដើម។ យើងនឹងបង្ហាញពួកអ្នកពីលទ្ធផលចុងក្រោយរបស់ពួកដែលអនុវត្តផ្ទុយពីបទបញ្ជារបស់យើង ហើយចាកចេញពីការប្រតិបត្តិមកចំពោះយើង ហើយនិងភាពវិនាសកម្ម និងគ្រោះអន្តរាយដែលពួកគេនឹងត្រូវទទួល។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់