សូរ៉ា 7 · ជូស 9

Al-A'raf · 7:143

وَلَمَّا جَاءَ مُوسَىٰ لِمِيقَاتِنَا وَكَلَّمَهُ رَبُّهُ قَالَ رَبِّ أَرِنِي أَنْظُرْ إِلَيْكَ ۚ قَالَ لَنْ تَرَانِي وَلَٰكِنِ انْظُرْ إِلَى الْجَبَلِ فَإِنِ اسْتَقَرَّ مَكَانَهُ فَسَوْفَ تَرَانِي ۚ فَلَمَّا تَجَلَّىٰ رَبُّهُ لِلْجَبَلِ جَعَلَهُ دَكًّا وَخَرَّ مُوسَىٰ صَعِقًا ۚ فَلَمَّا أَفَاقَ قَالَ سُبْحَانَكَ تُبْتُ إِلَيْكَ وَأَنَا أَوَّلُ الْمُؤْمِنِينَ

ហើយនៅពេលមូសាបានមកតាមការកំណត់របស់យើង ហើយម្ចាស់របស់គេបានមានបន្ទូលទៅកាន់គេ(ដាក់បញ្ជា និងហាម ឃាត់) មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញ ដល់ខ្ញុំ ដើម្បីឱ្យខ្ញុំបានមើលឃើញទ្រង់ផង។ ទ្រង់បានមានបន្ទូលថាៈ អ្នកនឹងមិនអាចមើលឃើញយើងបានឡើយ ប៉ុន្ដែចូរអ្នកក្រឡេក មើលទៅភ្នំនោះ(ភ្នំតូរ) បើភ្នំនោះស្ថិតនៅនឹងថ្កល់មួយកន្លែងរបស់ វា អ្នកប្រាកដជានឹងឃើញយើង។ ហើយនៅពេលដែលម្ចាស់របស់ គេបានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឱ្យភ្នំនោះក្លាយជា ធូលី ពេលនោះមូសាបានដួលសន្លប់នៅលើដី។ នៅពេលដែលមូសា ដឹងខ្លួនឡើងវិញ គាត់បានពោលថាៈ ទ្រង់មហាស្អាតស្អំ. ខ្ញុំសូម សារភាពកំហុសចំពោះទ្រង់ ហើយខ្ញុំជាអ្នកមានជំនឿមុនគេ។

តាហ្វសៀរ

ហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីសន្ទនាជាមួយនឹងម្ចាស់របស់គាត់ក្នុងពេលវេលាដែលគេបានកំណត់សម្រាប់គាត់ ពោលគឺរយៈពេលសែសិបយប់ ហើយម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ដោយដាក់បទបញ្ជា និងដាក់បម្រាមហាមឃាត់ជាច្រើន រួមនិងកិច្ចការផ្សេងៗទៀតនោះ ព្យាការីមូសាក៏មានបំណងចង់ឃើញម្ចាស់របស់គាត់យ៉ាងខ្លាំង ហើយគាត់ក៏បានសុំម្ចាស់របស់គាត់ដើម្បីបានមើលឃើញទ្រង់(ផ្ទាល់នឹងភ្នែក)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ អ្នកមិនអាចមើលយើងឃើញជាដាច់ខាតនៅក្នុងជីវិតលោកិយនេះ ដោយសារតែអ្នកគ្មានសមត្ថភាពអាចមើលឃើញយើងឡើយ។ ក៏ប៉ុន្តែ ចូរអ្នកក្រឡេកមើលទៅកាន់ភ្នំនោះចុះ។ នៅពេលដែលយើងបង្ហាញខ្លួនទៅកាន់វា ប្រសិនបើវានៅនឹងថ្កល់ដដែលនោះ អ្នកប្រាកដជានឹងឃើញយើងមិនខាន។ តែប្រសិនបើវាក្លាយទៅជារាបស្មើនឹងដីនោះ អ្នកនឹងមិនអាចឃើញយើងបាននោះទេក្នុងលោកិយនេះ។ ដូច្នេះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឲ្យវារាបស្មើនឹងដី(ក្លាយជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់នៅលើដី។ នៅពេលដែលព្យាការីមូសាបានដឹងខ្លួនពីការសន្លប់មកវិញ គាត់បានពោលថាៈ ខ្ញុំសូមលើកតម្កើងទ្រង់(ឱម្ចាស់របស់ខ្ញុំ)ពីរាល់ប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់។ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់ចំពោះការដែលខ្ញុំសុំមើលឃើញទ្រង់នៅក្នុងលោកិយនេះ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេក្នុងចំណោមក្រុមរបស់ខ្ញុំ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់