សូរ៉ា 7 · ជូស 9
Al-A'raf · 7:142
۞ وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ
យើងបានសន្យាជាមួយមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀត ទើបពេលវេលាជួបម្ចាស់របស់ គេគ្រប់ចំនួនសែសិបយប់។ ហើយមូសាបានពោលទៅកាន់បងប្រុស របស់គេហារូនថាៈ អ្នកត្រូវជំនួសកន្លែងខ្ញុំ និងត្រូវណែនាំក្រុមរបស់ ខ្ញុំ(ឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះតែមួយ) ហើយកុំដើរ តាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឱ្យសោះ។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានសន្យាជាមួយនឹងអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូសា ដើម្បីនឹងសន្ទនាជាមួយគាត់រយៈពេលសាមសិបយប់។ ក្រោយមក អល់ឡោះជាម្ចាស់បានបន្ថែមដប់យប់ទៀតដែលធ្វើឲ្យវាគ្រប់ចំនួនសែសិបយប់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ គឺព្យាការីហារូន នៅពេលដែលគាត់មានបំណងចង់ចេញដំណើរដើម្បីទៅសន្ទនាជាមួយនឹងម្ចាស់របស់គាត់ថាៈ ឱហារូន! សូមអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយអ្នកត្រូវកែលម្អកិច្ចការរបស់ពួកគេដោយវិធីសាស្ត្រដែលល្អ និងត្រូវមានភាពទន់ភ្លន់ចំពោះពួកគេ។ ហើយចូរអ្នកកុំដើរតាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មដោយការប្រព្រឹត្តអំពើល្មើស និងកុំធ្វើខ្លួនឲ្យក្លាយជាអ្នកដែលជួយគាំទ្រទង្វើល្មើសឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល