សូរ៉ា 7 · ជូស 9

Al-A'raf · 7:138

وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتَوْا عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰ أَصْنَامٍ لَهُمْ ۚ قَالُوا يَا مُوسَى اجْعَلْ لَنَا إِلَٰهًا كَمَا لَهُمْ آلِهَةٌ ۚ قَالَ إِنَّكُمْ قَوْمٌ تَجْهَلُونَ

យើងបានចម្លងអំបូរអ៊ីស្រាអែលឱ្យផុតពីសមុទ្រ ហើយ ពួកគេបានទៅជួបក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូប សំណាករបស់ពួកគេ។ ពួកគេបាននិយាយថាៈ ឱមូសា. សូមអ្នកធ្វើ ឱ្យពួកយើងមានម្ចាស់(ដើម្បីគោរពសក្ការៈ) ដូចដែលពួកគេមាន ម្ចាស់ផង។ គេ(មូសា)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ។

តាហ្វសៀរ

ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឲ្យឆ្លងផុតសមុទ្រនៅពេលដែលព្យាការីមូសាបានយកដំបងរបស់គាត់វាយទៅលើទឹកសមុទ្រហើយវាក៏បែកចេញពីគ្នា។ ពេលនោះ ពួកគេក៏បានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេផ្សេងពីអល់ឡោះ។ ខណៈនោះ អម្បូរអ៊ីស្រាអែលក៏បានពោលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! សូមអ្នកធ្វើរូបបដិមាមួយឲ្យពួកយើងគោរពសក្ការៈដូចដែលពួកទាំងនោះមានរូបបដិមាសម្រាប់គោរពសក្ការៈផ្សេងពីអល់ឡោះដែរផងចុះ។ ព្យាការីមូសាក៏បានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅមិនដឹងពីអ្វីដែលចាំបាច់ត្រូវធ្វើចំពោះអល់ឡោះ ដូចជាកាលើកតម្កើងចំពោះទ្រង់ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និង(ល្ងង់ខ្លៅមិនដឹងថា)អ្វីដែលមិនសាកសមនឹងទ្រង់ ដូចជាការធ្វើស្ហ៊ីរិក(ពហុទេពនិយម) និងការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់