សូរ៉ា 7 · ជូស 9

Al-A'raf · 7:137

وَأَوْرَثْنَا الْقَوْمَ الَّذِينَ كَانُوا يُسْتَضْعَفُونَ مَشَارِقَ الْأَرْضِ وَمَغَارِبَهَا الَّتِي بَارَكْنَا فِيهَا ۖ وَتَمَّتْ كَلِمَتُ رَبِّكَ الْحُسْنَىٰ عَلَىٰ بَنِي إِسْرَائِيلَ بِمَا صَبَرُوا ۖ وَدَمَّرْنَا مَا كَانَ يَصْنَعُ فِرْعَوْنُ وَقَوْمُهُ وَمَا كَانُوا يَعْرِشُونَ

ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ ទិសខាងកើត និងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការ រីកចំរើន។ ពាក្យសន្យាដ៏ល្អឥតខ្ចោះរបស់ម្ចាស់អ្នក(មូហាំម៉ាត់) បានបំពេញទៅឱ្យអំបូរអ៊ីស្រាអែលដោយសារពួកគេបានអត់ធ្មត់ កន្លងមក។ ហើយយើងបានកំទេចចោលនូវអ្វីដែលហ្វៀរអោន និង បក្សពួករបស់គេបានធ្វើ និងអ្វីដែលពួកគេបានកសាងឡើង។

តាហ្វសៀរ

ហើយយើងបានផ្តល់នូវមរតកទាំងទិសខាងកើតនិងទិសខាងលិចឲ្យអម្បូរអ៊ីស្រាអែលដែលពួកគេធ្លាប់ត្រូវហ្វៀរអោន និងបក្សពួករបស់គេជិះជាន់ធ្វើបាប ដែលអត្ថន័យរបស់វា គឺសំដៅលើទឹកដីស្ហាម ដែលជាទឹកដីដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ពរជ័យចំពោះវាតាមរយៈការបញ្ចេញនូវដំណាំ និងផលានុផលជាច្រើន។ ហើយពាក្យសន្យាដ៏ល្អឥតខ្ចោះនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ដែលបានបំពេញឲ្យអម្បូរអ៊ីស្រាអែលនោះ គឺត្រូវបានលើកឡើងនៅក្នុងបន្ទូលរបស់ទ្រង់ថា ៖“ហើយយើងចង់ប្រទាននូវឧបការគុណដល់បណ្ដាអ្នក(អម្បូរអ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើងធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែលទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។” (ជំពូក អាល់ក៏សស វាក្យខណ្ឌទី៥)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់អំណាចគ្រប់គ្រងនៅលើផែនដីឱ្យពួកគេ ដោយសារតែពួកគេអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេដែលពួកគេបានទទួលរង។ ហើយយើងបានកម្ទេចនូវដំណាំ និងផ្ទះសម្បែងដែលពួកហ្វៀរអោនបានធ្វើ និងវិមានទាំងឡាយដែលពួកគេបានកសាងវាឡើង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់